Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាព្រឹត្តិការណ៍ “ពេលវេលាល្អ អបអរសាទរឆ្នាំថ្មី ឆ្នាំសកល 2023” នឹងនាំកំពូលតារាចម្រៀង និងកីឡាករប្រដាល់ល្បីៗ មកអង្រួនឆាកទូទាំងប្រទេសកម្ពុជា

  • បោះពុម្ព

ការប្រគំតន្ត្រីដ៏អស្ចារ្យ “ពេលវេលាល្អ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល 2023” នឹងមានវត្តមានជាថ្មីម្តងទៀត តាមការសន្យា ដែលប្រព្រឹត្តិទៅនាថ្ងៃឆ្លងឆ្នាំថ្មី នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។ ត្រៀមខ្លួនហើយឬនៅ!

ត្រៀមរាំសប្បាយ ស្រែកហ៊ោកញ្រ្ជៀវ ជាមួយនឹងវត្តមានរបស់ កំពូលតារាចម្រៀងជួរមុខ ក្នុងស្រុកជាច្រើនរូបដូចជា លោក ព្រាប សុវត្ថិ លោក នីកូ អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា មាស សុខសោភា លោក G-Devith កញ្ញា តន់ ចន្ទ័សីម៉ា លោក Tempo ពូ ឃ្លាំង កញ្ញា រ៉ាប៊ី កញ្ញា ឈីន រតនៈ លោក ម៉ម ពេជ្ជរិទ្ធ ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបាន ការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។

លោកអ្នកក៏ជួបជាមួយវត្តមានតារាល្បីៗជាច្រើនទៀត ដែលមានវត្តមាន នៅគ្រប់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះក៏មាន ការប្រគំតន្ត្រី EDM ពី DJ ដ៏ល្បីៗ និងការតាំងពិពរណ៍ម្ហូបអារហារដ៏សម្បូរបែប ជាមួយនឹងស្រាបៀរត្រជាក់ៗ ក៏ដូចជាភេសជ្ជៈប៉ូវកំលាំងគ្រុឌ និងគ្រុឌអាយស៍។

កាន់តែពិសេសសម្រាប់ខេត្តត្បូងឃ្មុំ នឹងមានទសន្សីយភាពដ៏អស្ចារ្យបន្ថែមពីការប្រគំតន្ត្រី គឺកម្មវិធីប្រដាល់ “គ្រុឌគុនខ្មែរ” ឆ្លងឆ្នាំ ដែលនឹងមានការប្រកួតរយៈពេល ៣ថ្ងៃពេញចាប់ពី ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ ជិតរង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ។

ទីតាំងមហាព្រឹត្តិការណ៍ “ពេលវេលាល្អ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល 2023” ទូទាំងប្រទេសកម្ពុជា៖

  1. រាជធានីភ្នំពេញ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២២ បរិវេណ វឌ្ឍនៈ កាពីតាល ឡាយស្តាយ៍ផាក
  2. ក្រុងព្រះសីហនុ ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ ទីលានតេជោ (កន្ទុយនាគ)
  3. ខេត្តសៀមរាប ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ Pub Street
  4. ខេត្តបាត់ដំបង ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ សួនច្បារសម្តេច ស ខេង (តាមបណ្តោយមាត់ស្ទឹងសង្កែ)
  5. ខេត្តកែប ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណទល់មុខសាលាខេត្តកែប
  6. ខេត្តត្បូងឃ្មុំ ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ ទល់មុខសាលាខេត្តត្បូងឃ្មុំ
  7. ខេត្តកណ្តាល ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណ Triangle Park
  8. ខេត្តកំពង់ឆ្នាំង ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណទីរួមខេត្ត
  9. ខេត្តបន្ទាយមានជ័យ ថ្ងៃទី ៣០ - ៣១ ធ្នូ ឆ្នាំ២០២២ & ០១ មករា ឆ្នាំ២០២៣ បរិវេណសួនច្បារខាងមុខទីរួមខេត្ត

សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពួកយើងជឿជាក់ថា អាថ៍កំបាំងនៃជីវិត គឺជាភាពរីករាយ ដែលជាសុភមង្គលពិតរបស់មនុស្សគ្រប់រូប ហេតុនេះក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី បាននិងកំពុងបំពេញបេសកម្មនាំមកនូវភាពរីករាយ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យជូនដល់លោកអ្នក និងអតិថិជនរបស់វឌ្ឍនៈ ប៊្រូវើរី។

សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ការប្រគំតន្ត្រីដ៏អស្ចារ្យ “ពេលវេលាល្អ អបអរសាទរ ឆ្នាំថ្មី ឆ្នាំសកល 2023” ជាមួយនឹងវត្តមានកំពូលតារាចម្រៀង ក៏ដូចជាកំពូលកីឡាករប្រដាល់ល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Sabay