បណ្តាញសង្គម

Galaxy Note 5​ ស្រោប​មាស​តម្លៃ​ត្រឹម​តែ​១៤៥០​ដុល្លារ​

ប្រសិនបើ អ្នកស្រលាញ់ Galaxy Note 5 ហើយចង់ជាវ យកមកប្រើប្រាស់ ប៉ុន្តែមិនចង់ បានពណ៌ធម្មតា ដូចអ្នកដទៃប្រើទេនោះ ឥលូវនេះមាន ជម្រើសថ្មីមួយបន្ថែមទៀត សម្រាប់អ្នកគឺ ទូរសព្ទដែលស្រោបដោយ មាស។

ក្រុមហ៊ុន Karalux ប្រចាំនៅប្រទេសវៀតណាម ដែលធ្លាប់បានចេញលក់ Galaxy S6 និង S6 Edge ស្រោបមាសនាពេលកន្លងមក ឥលូវនេះបានផលិតម៉ូដែលមួយទៀត ដែលស្រោបមាស ដូចគ្នាគឺ Galaxy Note 5។ Galaxy Note 5 នេះគឺមានគែមជុំវិញ ស្រោបដោយសារធាតុមាស ៩៩,៩៩ភាគរយ ព្រមទាំងមាននៅជុំវិញ កាមេរ៉ានិងភ្លើង Flash ផងដែរ។

ការស្រោបមាស ប្រព្រឹត្តទៅដោយ រុះរើសំបក ឬគ្រឿងផ្សេងៗរបស់ Galaxy Note 5 ចេញបន្ទាប់មក ចាប់ផ្ដើមស្រោបមាស ដែលត្រូវឆ្លងកាត់១០ដំណាក់កាលឯណោះ។ ក្រៅពីមានសម្បក ស្រោបមាសហើយ ទូរសព្ទនេះមិនមាន ចំណុចពិសេសអ្វីផ្សេង លើសពីទូរសព្ទ ដើមនោះទេ។ សម្រាប់ Galaxy Note 5 ដែលស្រោបមាស នេះមានដាក់លក់ នៅក្នុងតម្លៃ ១៤៥០ដុល្លារ ដោយលោកអ្នកអាច ធ្វើការកុម្ម៉ង់ទិញតាម គេហទំព័រ eBay បាន៕

 

 

 

 

 

ដកស្រង់ពី៖ sabay