Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PNN PLUS បណ្ដុំនៃការកម្សាន្តដែលនឹងធ្វើឱ្យទស្សនិកជនកាន់តែជក់ចិត្ត និងកាន់តែទំនើប!

  • បោះពុម្ព

ឆាប់ៗនេះ PNN PLUS នឹងលេចវត្តមានជាផ្លូវការសម្រាប់ប្រិយមិត្ត និងទស្សនិកជនដែលនិយមចូលចិត្ត និងគាំទ្រ PNN កន្លងមក។ បណ្ដុំភាពយន្តភាគខ្មែរ ថៃ ចិន ដែលលោកអ្នកចូលចិត្ត កម្មវិធីកម្សាន្ត សប្បាយៗ កម្មវិធីផ្សាយផ្ទាល់ជាច្រើនដែលទស្សនិកជន ខកខានទស្សនាតាមទូរទស្សន៍មែនទេ។

PNN នឹងធ្វើឱ្យទំនើប និងងាយស្រួលជាងមុន ដោយនៅជាមួយអ្នក គ្រប់ទីកន្លែង គ្រប់ពេលវេលា។ ទស្សនិកជនដែលជាអ្នកនិយមគាំទ្រ PNN អាចនឹងអស់ក្ដីកង្វល់ និងលែងមានការព្រួយបារម្ភតទៅទៀតជាមួយវត្តមាន PNN PLUS ដែលនឹងមកបំពេញអារម្មណ៍ទស្សនិកជនមិនឱ្យខកបំណងនោះទេ។

យ៉ាងណាក៏ដោយបណ្ដាអ្នកគាំទ្រ និងហ្វេនៗកំពុងទន្ទឹងរង់ចាំសម្រាប់ PNN PLUS ថាតើជាអ្វីឱ្យពិតប្រាកដ និងបង្ហាញឱ្យបានកាន់តែឆាប់កាន់តែល្អថែមទៀត ថាតើ PNN នឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួនក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ ចង់ដឹងជ្រាបច្បាស់ពី PNN PLUS មែនទេ សូមកុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN និងផេកផ្លូវការរបស់ PNN ដើម្បីដឹងកាន់តែច្បាស់ពី PNN PLUS នេះ ហើយឆាប់ៗខាងមុខនេះ PNN PLUS នឹងបង្ហាញវត្តមានផ្លូវការដើម្បីស្រាយចម្ងល់របស់ទស្សនិកជន៕

ដកស្រង់ពី៖ Sabay