Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកចូលរួមសប្បាយខ្លាំង! ការប្រគំតន្រ្តីឆ្លងឆ្នាំសកល ២០២៣ ពី វឌ្ឍនៈ កាពីតាល ប្រជុំតារាចម្រៀងកំពូល និងម៉ូដែលប៊្រេនល្បីៗ

  • បោះពុម្ព

ជារៀងរាល់ឆ្នាំ វឌ្ឍនៈ កាពីតាល តែងតែមានរៀបចំកម្មវិធីពិសេសៗជូនអតិថិជន និងអ្នកគាំទ្ររបស់ខ្លួននាឱកាសឆ្លងឆ្នាំសកល ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅផងដែរ ដែលការកម្សាន្តគឺកាន់តែមានភាពពិសេសទ្វេដងថែមទៀត។

កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ វឌ្ឍនៈ កាពីតាល បានរៀបចំកម្មវិធីប្រគំតន្រ្តីឆ្លងឆ្នាំសកលដែលផ្តល់ជូននូវភាពសប្បាយរីករាយអស្ចារ្យចាប់តាំងពីបើកកម្មវិធីរហូតដល់ពាក់កណ្តាលអធ្រាត្រ ជាមួយនឹងការចូលរួមផ្ទាល់ពីសំណាក់ទស្សនិកជនរាប់ពាន់នាក់នៅសួន វឌ្ឍនៈ កាពីតាល ឡាហ្វ៍ស្តាយផាក។

អ្វីដែលអ្នកចូលរួមទាំងអស់ចាប់អារម្មណ៍ជាងគេបំផុតនោះគឺការររចនា និងតុបតែងទីតាំងប្រគំតន្រ្តីដែលមានលក្ខណៈកាន់តែថ្មី ហើយប្លែកជាមួយនឹងពណ៌រំលេចដែលគួរឲ្យទាក់ទាញខ្លាំងមែនទែន។

រីឯការប្រគំតន្រ្តីទាំងមូលវិញក៍មានភាពប្លែកផងដែរ ដែលកម្មវិធីត្រូវបានបើកដោយការសម្តែងព្យុហយាត្រាពីក្រុមកាយរិទ្ធិ Wat Koh Marching Band មកពីសាលាវត្តកោះ ដែលជាបទពិសោធន៍ដ៏ថ្មីមិនធ្លាប់មានក្នុងការប្រគំតន្រ្តីពីមុនមក។ លើសពីនេះទៅទៀត ទស្សនិកជនទាំងអស់បានទទួលនូវភាពសប្បាយរីករាយជាមួយនឹងវត្តមាន និងការសម្តែងពីកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតដូចជាកញ្ញា Tey$ ក្រុម KlapYaHandz, La Cima Cartel, និង POLARIX។ ចំនុចដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់ភ្ញាក់ផ្អើល និងហ៊ោរកក្រើកឆាកនោះគឺវត្តមានរបស់លោក សុវត្ថិ មុនីវណ្ណ ដែលធ្វើការបកស្រាយចម្រៀងជាច្រើនបទជាមួយលោក ព្រាប សុវត្ថិ ផ្ទាល់ ដែលញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពរំភើបសប្បាយរីករាយ។

មិនខុសពីសព្វមួយដង វឌ្ឍនៈ កាពីតាល ក៏បានរៀបចំកម្មវិធីដើរម៉ូដសម្លៀកបំពាក់រដូវកាលចុងក្រោយដោយតារាបង្ហាញម៉ូដលំដាប់អន្តរជាតិ ពីម៉ាកយីហោលំដាប់ពិភពលោកដូចជា Balenciaga, Burberry, Dolce & Gabbana, Hugo Boss, Moncler, Polo Ralph Lauren, Stefano Ricci, និង Versace។ ក្រៅពីការសម្តែងពីកំពូលតារាចម្រៀងទោល និងជាក្រុម ព្រមទាំងការដើរម៉ូដសម្លៀកបំពាក់ កម្មវិធីក៏បានអញ្ជើញ DJ មកធ្វើការចាក់ចម្រៀងសប្បាយៗជូនដល់ទស្សនិកជនទាំងអស់ដើម្បីរាំកម្សាន្តរហូតដល់ម៉ោង ២ រំលងអធ្រាត្រដែលធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត។

នេះគឺជាការបើកទំព័រឆ្នាំថ្មីដែលមិនអាចបំភ្លេចបាន ដោយសារតែភាពសប្បាយរីករាយមានតាំងពីដើមរហូតដល់ចប់កម្មវិធី។ កុំភ្លេចតាមដានទាំងអស់គ្នាថា វឌ្ឍនៈ កាពីតាល នឹងមានអ្វីប្លែកបន្ថែមទៀតសម្រាប់ប្រិយមិត្តទាំងអស់ក្នុងឆ្នាំនេះ។