Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចៀសវាង​សរសេរ​ខ្មែរ​មិន​ត្រូវ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដាក់​ដំណើរ​ការ វចនានុក្រម​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ!

  • បោះពុម្ព

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅថ្ងៃនេះ បានជូនដំណឹងពីដាក់ឲ្យដំណើរការនូវវចនានុក្រមខ្មែរអេឡិចត្រូនិក ដែលអាចដំណើរការលើទូរស័ព្ទដៃទាំងពីរប្រព័ន្ធប្រតិបត្តិការ IOS និង ANDROID។

"សូមគោរពជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android"។

ក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ជាក់ទៀតថា វចនានុក្រមខ្មែរ (Khmer Dictionary 2022) នឹងដាក់ឱ្យដំណើរការសាកល្បង សុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ នេះនៅក្នុងទូរសព្ទឆ្លាតទាំង២ប្រព័ន្ធ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សាធារណជនទាំងអស់អាចទាញយកវចនានុក្រមខ្មែរបច្ចុប្បន្នកម្ម(Khmer Dictionary 2022)បានតាមរយៈបញ្ជាប់ខាងក្រោម៖

-ទូរសព្ទឆ្លាតប្រព័ន្ធ IOS ក្នុង App Store: https://apps.apple.com/us/app/khmer-dictionary-2022/id1661203115?uo=2

-ទូរសព្ទឆ្លាតប្រព័ន្ធ Android ក្នុង Google Play: https://play.google.com/store/apps/details?id=kh.gov.rac.CNUpDicADR

ដើម្បីធ្វើឱ្យសុសវែរវចនានុក្រមកាន់តែល្អប្រសើរ ក្នុងពេលសាកល្បងប្រើប្រាស់សុសវែរវចនានុក្រមនេះ ប្រសិនបើសាធារណជន ជាពិសេស អ្នកស្នេហាអក្សរសាស្ត្រខ្មែររកឃើញកំហុសដែលកើតឡើងដោយអចេតនាណាមួយ សូមមេត្តាផ្តល់មតិយោបល់ស្ថាបនាទាំងបញ្ហាភាសាវិទ្យានិងបញ្ហាបច្ចេកទេសតាមរយៈទូរសព្ទ ០១១ ៧៣៤៩៩២ វេបសាយ : https://nckl.rac.gov.kh ហ្វេសប៊ុក : ក្រុមប្រឹក្សាជាតិភាសាខ្មែរ-កជភខ https://www.facebook.com/NCKLCambodia អ៊ីមែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ដកស្រង់ពី៖Sabay