Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនទាន់ជាបុគ្គលិក តែ អាប៉ូយ ជាន់ដីក្រុងលើកទី២ នេះ សកម្មជាមួយពាក់មីណាស់!

  • បោះពុម្ព

ក្រោយជាន់ដីក្រុងជាលើកទី២ ក្នុងនាមជាតារាកំប្លែងជាមួយបងប្អូនប្រុសបីនាក់ផ្សេងទៀត អាប៉ូយ កំពុងទទួលបានការណែនាំបន្ថែមក្នុងអាជីពសម្ដែង និងចាប់ផ្ដើមសម្ដែងរឿងខ្លី និងថតស្ពតផ្សេងៗជាមួយបងប្អូនរបស់ខ្លួន។

នាយពាក់មីដែលត្រូវជាបងប្រុសបង្កើតអាប៉ូយ បានប្រាប់SABAY យ៉ាងខ្លីថា អាប៉ូយកំពុងថតជាមួយលោករាល់ថ្ងៃ ប៉ុន្ដែមិនទាន់បានចូលជាបុគ្គលិកនៅស្ថាប័ន ឬក្រុមកំប្លែងផ្លូវការណាមួយនៅឡើយទេ។ កាលពី បួនថ្ងៃមុន អាប៉ូយ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មី តាមរយៈវីដេអូបង្ហោះនៅលើគណនីហ្វេសប៊ុកនាយពាក់មីបង្ហាញពីសកម្មភាពជួបស្វាគមន៍គ្នារវាងអាប៉ូយ ជាមួយបងប្អូនប្រុសបង្កើតចំនួនបីនាក់ផ្សេងទៀត គឺនាយពាក់មី នាយគ្រឿន និងនាយក្រាន់។

តាមរយៈវីដេអូដដែលនោះ នាយពាក់មីនិយាយថា អាប៉ូយ ជាប្អូនម្នាក់ដែលលោកចង់ជ្រោងមកសម្ដែងយូរហើយ ប៉ុន្ដែអាប៉ូយខ្លនឯងចង់តែធ្វើការងាររោងចក្រ ធ្វើឲ្យមានពាក្យខ្លះពីអ្នកគាំទ្រថាបងៗល្បីមានមុខមានមាត់ទុកឲ្យប្អូនធ្វើការងាររោងចក្រលំបាកវេទនាតែម្នាក់ឯង។ ទើបតែពេលនេះរោងចក្រ អាប៉ូយត្រូវបិទ ទើបរត់មករកបងប្អូន ហើយបងប្អូននៅភ្នំពេញក៏រីករាយក្នុងវិលត្រឡប់នេះ។ សូមរំលឹកថា អាប៉ូយធ្លាប់មានឈ្មោះបោះសឡេងក្នុងពីភពសិល្បៈម្ដងហើយកាលពីប្រមាណ ១០ឆ្នាំមុន។

កាលណោះលោកមានឱកាសសម្ដែងក្នុងMV បទ“អាប៉ូយកូនឪ" ច្រៀងដោយនាយពាក់មី៕

ដកស្រង់ពី៖ Sabay