Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតតារា K-Pop បច្ចុប្បន្នជាតារាសម្ដែងម្នាក់រងការចោទថាធ្វើឲ្យគ្រួសារមួយបែកបាក់ ព្រោះទាក់ទងប្រពន្ធគេ

  • បោះពុម្ព

អតីតអ្នករាយការណ៍ព័ត៌មានសិល្បៈម្នាក់ដែលវិវត្តមកជា YouTuber ល្បីឈ្មោះ Lee Jin Ho បានបង្ហោះវីដេអូមួយ មានចំណងជើងថា "ជីវិតឯកជនរបស់សិល្បករ A ដែលធ្លាប់ធ្វើជា Idol នៅលើ YouTube Channel របស់លោក កាលពីថ្ងៃទៅ០៩ ខែមករា កន្លងទៅ។

ក្នុងវីដេអូនោះ លោក **Lee Jin Ho** បានពន្យល់ដំណើរដើមទងសាច់រឿងជាច្រើន ក្រោយស្ដាប់ការរៀបរាប់របស់បុរសម្នាក់ដែលជាស្វាមី ទាក់ទងនឹងគ្រួសារដែលត្រូវបែកបាក់ដោយសារតារាប្រុសម្នាក់។ លោក Lee បានបង្ហាញឃ្លីប និងសំឡេងចេញពីបទសម្ភាសផ្ទាល់ពីបុរសជាប្ដីរូបនោះ ដែលអះអាងថា ប្រពន្ធរបស់លោក បានលួចលាក់បង្កាត់ភ្លងស្នេហាជាមួយនឹង តារាល្បីម្នាក់ដែលធ្លាប់ជាតារាចម្រៀង (តារា K-Pop)។

ស្វាមីរូបនោះបាននិយាយថា៖ «តារាបរូបនោះបានផ្ញើសារមកប្រពន្ធខ្ញុំហូរហែ ដូចជា “នឹកណាស់”, “តោះ! ចេញក្រៅផឹក”, និង “តោះ! ជួបគ្នាឲ្យបានញឹក” ជាដើម ហើយម្នាក់នោះថែមទាំង Call មកនាងរាល់ថ្ងៃទៀត»។ ពេលនោះ បុរសជាប្ដីដដែល ក៏បានដឹងការពិតថា ប្រពន្ធរបស់ខ្លួនធ្លាប់ទាក់ទងស្នេហាជាមួយនឹង បុរសជាតារារូបនោះដែរ តាំងពីមិនទាន់រៀបការម្ល៉េះ ហើយអះអាងថា តារាប្រុសដដែល បានព្យាយាមទាក់ទងប្រពន្ធលោកជាថ្មីម្ដងទៀត ទាំងដឹងថា នាងបានរៀបការរួចក៏មិនខ្វល់ដែរ។

«គ្រួសាររបស់ខ្ញុំត្រូវបែកខ្ញែកគ្នាអស់ ដោយប្រពន្ធខ្ញុំយកកូនប្រុសទៅផ្ទះប៉ាម៉ាក់របស់នាង។ វាមានរយៈពេលច្រើនខែហើយ ខ្ញុំខានឃើញមុខកូនខ្ញុំ»។ នេះជាការលើកឡើងរបស់បុគ្គលជាប្ដី។ ជាការជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ព្រោះ លោក Lee Jin Ho ដែលជាអ្នករាយការណ៍ព័ត៌មាននេះ និងជាម្ចាស់ YouTube ក៏បានបង្ហាញមុខ Idol រូបនោះដែរ៕

 

 

ដកស្រង់ពី៖ sabay