Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វណ្ណ ដា សន្យាផ្ដល់កាដូកាន់តែពិសេសដល់អ្នកគាំទ្រ ក្រោយក្លាយជាទូតសុឆន្ទៈរបស់ កូកា-កូឡា

  • បោះពុម្ព

កំពូលតារាចម្រៀងហ៊ីបហប់របស់កម្ពុជា គឺលោក វណ្ណ ដា បានសន្យាផ្ដល់កាដូកាន់តែពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្លួនក្នុងឱកាសក្រុមហ៊ុនកូកា-កូឡា ប្រកាសជាផ្លូវការតែងតាំងលោកជាទូតសុច្ឆន្ទៈ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្រ អមដោយសំឡេងទះដៃអបអរក្នុងពេលលោកឡើងលើវេទិកាកិត្ដិយស ដើម្បីធ្វើសន្និសីទសារព័ត៌មានជាមួយតំណាងក្រុមហ៊ុនកូកា-កូឡា និងផលិតកម្មបារមី វណ្ណ ដា និយាយថា ក្នុងភាពជាដៃគូសហការល្អរូបលោកនឹងមានការងារជាច្រើនគម្រោងជាមួយគ្នា ហើយលោកក៏ត្រៀមបទចម្រៀងថ្មីៗជាមួយកូកា-កូឡា ដើម្បីបប្រើអារម្មណ៍ប្រិយមិត្ដក្នុងពេលឆាប់ខាងមុខនេះដែរ។

ទាក់ទងរឿងនេះ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនកូកា-កូឡាប្រចាំកម្ពុជា និងវៀតណាម លោក Leonardo Garcia មានប្រសាសន៍ថា ភាពជាដៃគូនេះមានគោលបំណងនាំយកបទពិសោធន៍តន្រ្ដី និងភាពស្រស់ស្រាយថ្មីមួយកម្រិតទៀតជូនដល់អ្នកគាំទ្ររបស់ វណ្ណដា និងអ្នកគាំទ្រកូកា-កូឡា នៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះដែរ វណ្ណដា តាមរយៈផលិតកម្មបារមី នឹងផលិតមាតិកាឌីជីថលខ្លីៗ ដើម្បីចេញនៅលើទំព័រហ្វេសប៊ុក និងយូធូបផ្លូវការបស់លោក ក្នុងគោលបំណងបម្រើអារម្មណ៍អ្នកគាំទ្រតន្ដ្រីរបស់លោក ក៏ដូចជាបង្កើតភាពសប្បាយរីករាយពិតៗជាមួយភេជ្ជកូកា-កូឡា ជូនដល់អ្នកគាំទ្ររបស់ខ្លួន និងអ្នកគាំទ្រកូកា-កូឡា។

សូមរំលឹកថា ពិធីចុះហត្ថលេខាជាទូតសុច្ឆន្ទៈរបស់វណ្ណដា ជាមួយក្រុមហ៊ុន កូកា-កូឡា នៅសណ្ឋាគារសូហ្វីតែលយប់មិញក៏មានការអញ្ជើញចូលរួមពីអ្នកគ្រប់គ្រងផលិតកម្មបារមី គឺកញ្ញា Laura Mam ព្រមទាំងភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិជាច្រើនរូបផងដែរ៕

ដកស្រង់ពី៖ Sabay