Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ផង​ ឥលូវ​ស្រាប់​តែ​អាច​កក់​ iPhone 6s និង​ 6s Plus​ មាស​បាន

  • បោះពុម្ព

ខណៈពេលដែល ទូរស័ព្ទiPhone 6s និង 6s Plus មិនទាន់ដាក់ បង្ហាញជាផ្លូវការ នៅឡើយនោះ ស្រាប់តែមាន ក្រុមហ៊ុនមួយបាន ដាក់ឲ្យកក់ទូរសព្ទ ទាំងពីរម៉ូដែលនេះ ដែលមានស្រោបមាស បាត់ទៅហើយ។

ក្រុមហ៊ុន Goldgenie បានបើកឲ្យអតិថិជន ធ្វើការកក់នូវទូរសព្ទ iPhone 6s និង 6s Plus ដែលមានការរចនា សម្បកស្រោបដោយ សារធាតុប្លាទីន មាស និងមាសពណ៌ស៊ីជម្ពូ ក្នុងតម្លៃចាប់ពី ៣៨០០ដុល្លារ ឡើងទៅ។ សម្បកដែលគេបាន ស្រោបមានប្រាំប្រភេទ គឺប្រភេទElite ប្រភេទ Swarovski Style Brilliance Elite ប្រភេទ Supernova ប្រភេទ Crocodile Embossed Leather & Swarovski Style Crystal Logo និង ប្រភេទ Diamond RockStar។

ប្រភេទ Elite ដែលស្រោបដោយសារ ធាតុប្លាទីន មាស និងមាសពណ៌ស៊ីជម្ពូ មានតម្លៃចាប់ពី ៣៨០០ដុល្លារឡើងទៅ។ សម្រាប់ប្រភេទ Swarovski Style Brilliance Elite មានការបន្ថែមត្បូង Swarovski នៅផ្នែកខាងលើ ខាងក្រោមនៃ ផ្ទៃខាងក្រោយ និងគែមជុំវិញ មានតម្លៃចាប់ពី ៣៨០០ដុល្លារឡើងទៅ។

ប្រភេទ Supernova មានការរចនាត្បូង Swarovski គ្រប់ផ្នែកនៃទូរសព្ទ មានតម្លៃចាប់ពី ៥០០០ដុល្លារឡើងទៅ។ ចំណែកប្រភេទ Crocodile Embossed Leather & Swarovski Style Crystal Logo គឺមានរចនាសម្បក ខាងក្រោយដោយ ស្បែកក្រពើមាន តម្លៃចាប់ពី ៣៨០០ដុល្លារឡើងទៅ។ ចុងក្រោយប្រភេទDiamond RockStar មានការរចនាដោយបន្ថែម នូវគ្រាប់ពេជ្រត្រង់ Logo  និងគែមជុំវិញមាន តម្លៃប្រមាណ១៥៣០០ដុល្លារ។

 ដកស្រង់ពី៖ Sabay