Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឭ​ថា​កាមេរ៉ា​មុខ​ iPhone 6S ធំ​ជាង​មុន​ឆ្ងាយ ​ពេញ​ចិត្ត​សម្រាប់​អ្នក​​​ចូល​ចិត្ត​​ថត Selfie

  • បោះពុម្ព

iPhone 6S ដែលនឹង បង្ហាញខ្លួនផ្លូវការ នូវប៉ុន្មានថ្ងៃឆាប់ៗខាងមុខនេះ នឹងនាំមកជាមួយនូវកាមេរ៉ាមុខទំហំ 5MP ដែលមានន័យថា សម្រាប់អ្នកប្រើប្រាស់ចូលចិត្តថតរូប Selfie គឺពេញចិត្តតែម្ដង ព្រោះវាកម្រិតគុណភាពនៃរូបភាពច្បាស់ជាងមុនឆ្ងាយ។ នេះបើតាមប្រភពពី KGI Securities។

លោក Ming-Chi Kuo  ដែលជាអ្នកវិភាគទីផ្សារ ផលិតផលដ៏ល្បីរបស់ក្រុមហ៊ុន KGI Securities ជឿថា iPhone ជំនាន់ថ្មីចុងក្រោយនេះ នឹងមានកាមេរ៉ាមុខ 5MP ដែលធំជាងជំនាន់ iPhone 6 បច្ចុប្បន្នត្រឹមតែ 1.2MP ហើយវានឹងជួយឲ្យក្រុមហ៊ុន Apple អាចប្រកួតប្រជែងជាមួយដៃគូ ដូចជា Galaxy S6 និង OnePlus 2 ដែលមានកាមេរ៉ាមុខ 5MP ដូចគ្នាផងដែរ។ រីឯកាមេរ៉ាក្រោយរបស់ iPhone 6S នេះ នឹងមានទំហំ 12MP ដែលធំជាងជំនាន់បច្ចុប្បន្ន 8MP។ការពិតយ៉ាងណា ប្រិយមិត្តនឹងដឹងច្បាស់ នៅថ្ងៃប្រកាសផលិតផលថ្មីរបស់ Apple ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែកញ្ញានេះ៕


ដកស្រង់ពី ៖ Sabay News