Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើរឃើញ Street Arts ពេញក្រុង ដូច្នេះក៏ដល់ពេលទៅដឹងរឿងរ៉ាវប្រវត្តិពីក្រោយខ្លះៗដែរ

  • បោះពុម្ព

Street Arts គឺជាសិល្បៈគំនូរដែលត្រូវបានបង្ហាញនៅទីសាធារណៈដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយវាចេញពីការសហការរវាងវិចិត្រករ Street Arts និងក្រុមហ៊ុន ឬហាងកាហ្វេជាច្រើនកន្លែង។ មនុស្សភាគច្រើនស្គាល់គំនូរតាមផ្លូវថាជា Street Arts ដោយពុំសូវចាប់អារម្មណ៍ Graffiti ទេ។

ដូច្នេះតើ Street Arts និង Graffiti ខុសគ្នាយ៉ាងណា? បើតាមការជជែកគ្នារវាង Allessia និង Street Artist ម្នាក់ប្រចាំនៅក្នុងក្រុងភ្នំពេញ បានបញ្ជាក់ច្បាស់ៗពីភាពខុសគ្នារវាងសិល្បៈគំនូរប្រភេទនេះផងដែរ។ លោក Theo Vallier ដែលជា Street Artist បានលើកឡើងថា រឿងរ៉ាវរបស់ Graffiti និង Street Arts មានភាពខុសគ្នាបន្តិច។

ដោយក្នុងនោះ Graffiti មិនត្រឹមតែជាការគូរលើជញ្ជាំងទេ តែក៏មាន Tag ឈ្មោះ នៅតាមផ្លូវ លើរថភ្លើង ឬនៅលើអ្វីផ្សេងទៀត។ ចំណែក Street Arts វិញ ជាពាក្យដែលត្រូវបានប្រើច្រើន នៅពេលដែល Graffiti ត្រូវបានដាក់បញ្ចូលក្នុងវិចិត្រសាល ពិសេសនៅពេលវាបានឈានជើងចូលក្នុងទម្រង់សិល្បៈ។ យ៉ាងណាមិញ ពីដើមមក Street Arts ពុំមែនជាសិល្បៈគំនូរទេ ដោយវាទាក់ទងជាមួយនឹង វិស័យ Hip-Hop ទៅវិញទេ។

ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ Street Arts ត្រូវបានគេស្គាល់គ្រប់កន្លែង ក្នុងរូបភាពជា ការគូរផ្ទាំងគំនូរធំៗដែលអាចគូរតែឯង ឬជាក្រុម៕

ដកស្រង់ពី៖ Sabay