Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ តើ​ត្រូវរៀនជំនាញ​អ្វីខ្លះដែល​ពាក់​ព័ន្ធ​ក្នុងវិស័យនេះ?

  • បោះពុម្ព

បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបាននឹងផ្សារភ្ជាប់ទៅនឹងសកម្មភាពទូទៅរបស់មនុស្ស ដែលមិនអាចខ្វះបាន ព្រោះវាបានជួយកាត់បន្ថយពេលវេលា ជំរុញល្បឿនអភិវឌ្ឍជាតិ បង្កើតការងារ និងអាជីវកម្មយ៉ាងច្រើនសម្បូរបែប។

ដូច្នេះ ដើម្បីប្រឡូកចូលក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ តើត្រូវរៀនជំនាញអ្វីខ្លះ ដែលពាក់ព័ន្ធក្នុងវិស័យនេះ? ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ជំនាញបច្ចេកវិទ្យាឌីជីថល មានលក្ខណៈទូលំទូលាយ ហើយកំពុងវិវត្តជាបន្តបន្ទាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងជំនាញនេះ គឺមានវិទ្យាសាស្រ្តកុំព្យូទ័រ, បច្ចេកវិទ្យា Cloud, ការអភិវឌ្ឍ Software, វិទ្យាសាស្រ្តទិន្នន័យ, សន្តិសុខ Cyber, បច្ចេកវិទ្យា Blockchain, អ៊ីនធើណែតនៃវត្ថុ, បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech), បច្ចេកវិទ្យាសិប្បនិម្មិត, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ទូរគមនាគមន៍ និងបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ គួរដឹងថា នៅប្រទេសជិតខាងមួយរបស់កម្ពុជា គឺមានអ្នកជំនាញបច្ចេកវិទ្យានេះប្រមាណ ១លាន ៣សែននាក់ទៅហើយ។ ដោយឡែកកម្ពុជាវិញ មានអ្នកជំនាញបច្ចេកវិទ្យានេះមិនលើសពី ២ម៉ឺននាក់ឡើយ។

នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បើតាមឯកឧត្តមរដ្ឋមន្រ្តី ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល មានអត្ថប្រយោជន៍ជាច្រើន។ ទី១មានឱកាសការងារទាំងក្នុង និងក្រៅប្រទេស ស្របពេលក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិជាច្រើនបានករកើតច្រើនឡើងៗ។ ទី២ និស្សិតអាចមានឱកាសក្នុងការរៀនសូត្រទ្រឹស្តីក្នុងសាលារៀន និងការអនុវត្តជាក់ស្ដែង។ ដោយឡែកទី៣ មានឱកាសទទួលប្រាក់បៀរវត្សន៍ខ្ពស់ ប្រសិនបើយើងមានជំនាញពិតប្រាកដ៕

ដកស្រង់ពី៖Sabay