បណ្តាញសង្គម

ភាពចំរូង ចំរាស់ រវាង Huawei Mate S និង iPhone 6s plus កំពុងតែ មានការចាប់អារម្មណ៍ខ្លាំង

ក្រុមហ៊ុន ទូរសព្ទ័ លំដាប់លេខ ៣ លើពិភពលោក គឺក្រុមហ៊ុន Huawei បានធ្វើការ បង្ហាញទូរសព្ទ័ ម៉ូដែលថ្មីរបស់ខ្លួន ឈ្មោះថា Mate S ជាមួយ បច្ចេកវិទ្យា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការសង្កត់ ទៅលើអេក្រង់ទូរសព្ទ័

ក៍ដូចជា ការច្នៃប្រឌិត ពណ៌ថ្មី របស់ខ្លួន គឺ coral pink និង អេក្រង់ទំហំ 5.5 អ៊ីង ច្បាស់ត្រជាក់ភ្នែក មិនបានប៉ុន្មានផង ស្រាប់តែ ក្រុមហ៊ុន Apple បានប្រកាស បង្ហាញខ្លួន iPhone 6s Plus របស់ខ្លួន ដែលមានបច្ចេកវិទ្យា ដូចគ្នាទៅនឹង Force Touch របស់ Hauwei គឺ 3D Touch ដែលអាចអោយយើង ដឹងពីកំលាំង នៃការសង្កត់ ដូចគ្នាដែរ ហើយអ្វីដែល ពិសេសទៀតនោះគឺ ពណ៌ថ្មី របស់ iPhone ដែលមានឈ្មោះថា Rose gold ក៍ដូចគ្នាជាមួយ Coral Pink របស់ Mate S ដែរ។

បន្ទាប់ពីការប្រកាស ជាផ្លូវការ របស់ក្រុមហ៊ុន Apple ពីផលិតផល iPhone របស់ខ្លួនភ្លាម ក្រុមហ៊ុន Huawei បានសរសេរ ពាក្យឌឺដង មួយឃ្លា នៅលើទំព័រ Twitter របស់ខ្លួនថា Huawei Mate S in rose gold from head to toe ដោយមានន័យថា ទូរសព្ទ័របស់ខ្លួន មានពណ៌ផ្កាឈូក ស្រោបពេញខ្លួនតែម្តង មិនដូច iPhone មានត្រឹមតែ ក្រោយខ្នងប៉ុននោះ។ ជាងនេះទៅទៀត Mate S ត្រូវបានបំពាក់ជាមួយអេក្រង់ Full HD កំរិត 1080 ភិចសែល ព្រមទាំងកាមេរ៉ា ទំហំ 13 មេហ្គាភិសែល ជាមួយ RGBW sensor និង OIS អាចយកឈ្នះ iPhone 6s plus ដែលមាន កាមេរ៉ា ត្រឹមតែ 12 មេហ្គាភិចសែល ជាមួយ RGBW sensor និង OIS ដូចគ្នា។

អ្វីដែលជា ចំណាប់អារម្មណ៍របស់អ្នក ប្រើប្រាស់នោះគឺ Mate S បានប្រកាស បច្ចេកវិទ្យាថ្មី របស់ខ្លួនឈ្មោះថា Force Touch មុនពេលដែល iPhone ប្រកាសបច្ចេកវិទ្យាថ្មី របស់ខ្លូនដែល មានឈ្មោះថា 3D Touch ដែរនោះ បង្កអោយមាន ភាពចំរូងចំរាស់ កើតឡើងដោយអ្នកខ្លះ និយាយថា មិនដែល Mate S ទៅលួចបច្ចេកវិទ្យា iPhone ដែលចេញក្រោយ បច្ចេកវិទ្យា របស់ខ្លួនបានយ៉ាងម៉េចទេ។ នេះជាអ្វីដែល យើងចង់អោយ អ្នកប្រើប្រាស់គ្រប់គ្នា ពិចារណាថា តើ Mate S និង iPhone មួយណាចំលងមួយណា ដោយធ្វើការ ផ្តល់យោបល់នៅ ខាងក្រោមនេះ៕

ដកស្រង់ពី ៖ Khmer-note