Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុកធ្លាក់ខ្លួនឈឺធ្ងន់ ឆន សុវណ្ណរាជ គ្រវែងចោលការងារតាមទៅថែដល់ក្រៅប្រទេស

  • បោះពុម្ព

ក្នុងពេលដែលតារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ មានវត្ដមាននៅប្រទេសវៀតណាម ដើម្បីមើលថែឪពុកដែលកំពុងសម្រាក ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ គេឃើញលោកបញ្ចេញរូបថត និងពោលពាក្យក្រៀមក្រំជាបន្ដបន្ទាប់ទាក់ទងនឹងឪពុក។

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ ឆន សុវណ្ណរាជ និយាយថា កម្លាំងចិត្ដដ៏ធំបំផុតរបស់លោកអ្នកមានគុណនៅពេលដែលលោកឈឺ គឺកូនៗនៅក្បែរ និងមកមើលថែលោក ហើយត្រូវមើលថែលោកឲ្យបានល្អជាងលោកមើលថែ ចិញ្ចឹមបីបាច់យើងតាំងពីតូចទៀត ធ្វើបុណ្យទាន់ខែភ្លឺ។ គិតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាលោកឪពុករបស់ ឆន សុវណ្ណរាជ មានជំងឺអ្វី ហើយត្រូវការសម្រាករយៈពេលប៉ុន្មានថ្ងៃទៀតនៅមន្ទីរពេទ្យណាមនៅឡើយទេ។

ប៉ុន្ដែគេឃើញតារាចម្រៀងរូបនេះ នៅសម្រាកមើលថែឪពុកយ៉ាងយកចិត្ដទុកដាក់នៅប៉ុន្មានថ្ងៃនេះ។ ដោយមានបទពិសោធន៍បាត់បង់អ្នកមានគុណម្នាក់ហើយកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ គឺអ្នកម្ដាយរបស់លោកបានស្លាប់ដោយជំងឺលើសឈាម និងគាំងបេះដូង ដោយមិនទាន់បានមើលថែ និងព្យាបាលឲ្យអស់ចិត្ដកូនៗ ទើបពេលនេះគេឃើញកូនៗ និងលោក ឆន សុវណ្ណរាជ ផ្ទាល់ បានយកចិត្ដទុកដាក់លើការមើលថែឪពុក។

លោកបានប្រើឃ្លាមួយយ៉ាងខ្លីថា៖ “ត្រូវមើលថែអ្នកមានគុណ ឲ្យល្អលើសពីការដែលលោកចិញ្ចឹមបីបាច់យើងទៀត”។ ក្រោយពីបញ្ចេញសារ ដោយមានភ្ជាប់ជាមួយវីដេអូខ្លីបង្ហាញពីលោកឪពុកក្រសោបក្បាលកូនគឺលោក ឆន សុវណ្ណរាជ ទៅថើប បើទោះបីជាឪពុកស្ថិតនៅលើគ្រែពេទ្យក្នុងទឹកមុខមិនស្រូវស្រួលខ្លួនយ៉ាងណាក្ដី តែវាបានបង្ហាញពីភាពកក់ក្ដៅរវាងកូន និងឪពុក ធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរ ហើយបានជូនពរឲ្យឪពុកលោក ឆាប់បានជាសះស្បើយ៕

ដកស្រង់ពី៖ Sabay