Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនលក់ iPhone និង Mac សុទ្ធតែធ្លាក់ចុះ ចម្លែក​អី​តែ iPad បែរ​ជាកើនឡើង

  • បោះពុម្ព

បន្ទាប់ពីខកខានបញ្ចេញតួលេខនៃការលក់ផលិតផលនីមួយៗរបស់ខ្លួនជាយូរមកហើយ ថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសបង្ហាញទិន្នន័យពីការលក់ទូរសព្ទ iPhone, កុំព្យូទ័រ Mac, និង iPad ជាដើម។

តាមរបាយការណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបង្ហាញថា ការលក់ iPhone ក្នុងឆ្នាំ២០២២កន្លងទៅ មានចំនួន ៦៥ ៧៧៥គ្រឿង ធ្លាក់ចុះពីចំនួន ៧១ ៦២៨គ្រឿងកាលពីឆ្នាំ២០២១។ ដូចគ្នាដែរ ការលក់កុំព្យូទ័រ Mac មានចំនួន ៧៧៣៥គ្រឿង ធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១០ ៨៥២គ្រឿង។ ចំណែកនាឡិកាវៃឆ្លាត និងឧបករណ៍បំពាក់តាមផ្ទះ ក៏ដូចជាគ្រឿង Accessories សុទ្ធតែធ្លាក់ចុះ។

យ៉ាងណាមិញ សម្រាប់ឧបករណ៍ iPad បែរជាមានចំនួនលក់កើនឡើងខ្លាំងទៅវិញ ដល់ទៅ ២៨% ពោលគឺឆ្នាំមុនលក់បាន ៩ ៣៩៦គ្រឿង កើនឡើងពី ៧ ២៤៨គ្រឿងក្នុងឆ្នាំ២០២១។ បើគិតជាទឹកប្រាក់គឺកើនឡើងពី ៧,២ពាន់លានដុល្លារ ដល់ ៩,៣ពាន់លានដុល្លារ។ បើតាមលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ឱ្យដឹងថា បច្ចុច្បន្នឧបករណ៍របស់ក្រុមហ៊ុនខ្លួនដែលសកម្មគឺមានដល់ជាង ២ពាន់លានគ្រឿងឯណោះ ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តប្រកបដោយមោទនភាព។ លោកបន្តថា Apple នៅតែបន្តផ្តោតលើរយៈពេលវែង និងការនាំមុខជាមួយនឹងគុណតម្លៃនូវអ្វីៗទាំងអស់ដែលខ្លួនបានធ្វើ៕

ដកស្រង់ពី៖Sabay