Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ពោធរឿង "ម្ចាស់កីតម្បាញ" យ៉ាងអធឹកអធមនៅ ហង្សមាស Palace អ៊ីអនសែនសុខស៊ីធី

  • បោះពុម្ព

នេះជាព្រត្តិការណ៍ដ៏អស្ចារ្យនិងល្អបំផុតសម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវត្តសាស្រ្តខ្មែរគឺក្នុងសម័យលង្វេកទៀតផង។

ងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួមឃើញថាពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោទគឺពិតជាប្លែកភ្នែកនិងទាក់ចំណា់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍កីតម្បាញ ឧបករណ៍និងវិធីសាស្រ្តក្នុងការផលិតសូត្រជាដើម។

ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេសពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង ម្ចាស់កីតម្បាញ នេះផ្ទាល់តែម្តង។ គួបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាពជាច្រើនប្រភេទរឿងនិងមានប្រភេទសម័យកាលជាច្រើនខុសគ្នាមកហើយ ហើយសម្រាប់រឿង ម្ចាស់កីតម្បាញ គឺជាប្រភេទរឿងដែលចង់បង្ហាញពីសម័យលង្វេកថានាសម័យនោះមនុស្សរស់នៅដោយគន្លងបែបណា ជាមួយនិងការដាក់បញ្ចូលនៅឧបករណ៍បុរាណដែលជារបស់ខ្មែរពិតៗគឺកីតម្បាញ។

រង់ចាំទស្សនាទាំងអស់គ្នាដែលរឿង ម្ចាស់កីតម្បាញ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

ដកស្រង់ពី៖ Sabay