Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jisoo ស្លៀកពាក់​តែងខ្លួន​សាមញ្ញៗក្នុងកម្មវិធីមួយនៅថៃ តែឆក់យកបេះដូង Fan មិនស្ទើរ

  • បោះពុម្ព

Jisoo សមាជិកក្រុម BLACKPIN ដែលគេដាក់ឈ្មោះថាជា រាជនី k-POP ព្រោះតែរូបសម្រស់ផូរផង់របស់នាង មិនថាតែនៅលើឆាកផ្ទាល់ ឬថតសែលហ្វីបង្ហោះនៅតាមបណ្តាញសង្គមអ៊ិនស្តាក្រាមនោះទេ។

សម្រស់បែបធម្មជាតិរបស់ Jisoo គឺនៅតែទាក់ទាញ Fan បានខ្លាំងបើទោះបីនាងស្លៀកពាក់សាមញ្ញៗ ធ្វើខ្លួនល្មមៗ។ ជាពិសេសថ្មីៗនេះ Jisoo បានចូលរួមក្នុងព្រឹត្តិការណ៍ Cartier នៅក្នុងប្រទេសថៃ ក្នុងនាមជាឯកអគ្គរាជទូតសុឆន្ទៈសាកលរបស់ប្រេននេះ។ ក្នុងកម្មវិធីនេះ អ្នកថតរូបទាំងអស់ បានផ្តោតថតរូប Jisoo កាន់តែច្រើនតាមដែលអាចធ្វើបាននូវគ្រប់ជំហាន គ្រប់ដំណើររបស់នាង ក្នុងឈុតខ្មៅ និងការតុបតែងខ្លួនធម្មតាសុភាពរម្យទម្យ។

កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ Jisoo បានជួបជាមួយតារាថៃកាត់អាល្លឺម៉ង់ Kimberly Anne Woltemas ដោយអ្នកទាំងពីរ បាននិយាយសន្ទនាគ្នា ដ៏គួរឱ្យទាក់ទាញបំផុត។ តារាទាំងពីរដួង បានថតរូបសែលហ្វីជាមួយគ្នា និងបង្ហោះដោយគ្មានការកែច្នៃ edit បន្ថែមនោះឡើយ តែមើលទៅនៅតែស្រស់ស្អាតបែបធម្មជាតិ៕

ដកស្រង់ពី៖ Sabay