បណ្តាញសង្គម

ត្រីក្រពើពីរក្បាល ត្រូវប្រជាពលរដ្ឋ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺប្រទះឃើញ ខណៈមានភ្លៀងធ្លាក់១មេធំ

កំពង់ឆ្នាំងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយមានត្រី មួយក្បាល មានក្បាល ដូចសត្វក្រពើ បាន ចូល ជាប់ស្បៃមង ប្រជាពលរដ្ឋ នៅថ្ងៃ១៥ ខែកញ្ញា  ឆ្នាំ២០១៥

នៅក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ ដាក់ស្បៃមុង ដើម្បីយកត្រីហូប បានប្រទះ ឃើញត្រី មួយក្បាល ដែលមានរាងស្រដៀង សត្វក្រពើ បានជាប់ស្បៃមុង ប្រជាពលរដ្ឋ ប៉ុន្តែដោយត្រីនោះ បានរើបម្រាស់ ខ្លាំងខណៈ ជាប់ស្បៃមុង ក៍ងាប់ដោយឈ្លក់ទឹក ។

នៅថ្ងៃដដែលនេះ នៅចំណុច ភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានព្រំប្រទល់ ជាប់ឃុំទួលខ្ពស់ ខណៈមានមាន ភ្លៀងធ្លាក់ខ្លាំង មានជំនន់ទឹកភ្លៀង ដោយទឹកថ្លាក់ ចុះពីប៉ែកខាង ភ្នំឱរ៉ាល់ កាលពីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ក៍មានករណី ត្រីចម្លែក ដូចគ្នានេះ ជាប់ស្បៃមុង ប្រជាពលរដ្ឋផងដែរ ។ ប្រជាពលរដ្ឋ ឈ្មោះ ភក្រ័ ដែលជាម្ចាស់ ស្បៃមុង ដែលបានយក ស្បៃមុងតូចមួយ ដាក់តាមាត់ លូក្បែរ ផ្ទះរបស់ គាត់ដើម្បី យកត្រីហូប ខណៈកំពុងភ្លៀង ។

លុះល្ងាចឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ គាត់បានចុះទៅមើល លបស្បែមុង របស់គាត់ ក៍ប្រទះឃើញត្រី ចម្លែកមួយក្បាល ដែលមានរូបរាង ស្រដៀង និងសត្វក្រពើ ក៍មានការ ភ្ញាក់ផ្អើលឡើង ហើយគាត់ បានយកកៅស៊ូ ផ្លាស្ទិចធ្វើជាអាង ដាក់ទឹក រួចយកត្រី នោះទៅប្រោស ។

ប្រជាពេលរដ្ឋ ក្នុងភូមិក្រោយ លឺថាចាប់បានត្រីចម្លែក ក៍នាំផ្អើល ឈូឆោទៅមើល និងបានជូន ដំណឹង ដល់អ្នកសារពត៌មាន ដើម្បីចុះទៅមើល និងថតផ្សាយពត៌មាន និងជូនដំណឹង ទៅខាងជំនាញ ជលផល ។ ប្រជាពលរដ្ឋ ដែលធ្លាប់ឃើញ ត្រីប្រភេទនេះ បានអោយដឹងថា ត្រីដែលប្រជាពលរដ្ឋ ចាប់បានខាងលើនេះ ហៅថាត្រីក្រពើ ។

ប្រជាពលរដ្ឋ បាននិយាយអោយដឹងថា គួរតែខាងជលផល ឬសមត្ថកិច្ចពាក់ពន្ធ មកទទួល សម្របសម្រួល យកទៅលែង ឬអភិរក្សទុក ៕

ដកស្រង់ពី៖ដើមអម្ពិល