Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉េង កែវ​ពេជ្ជតា ត្រៀម​ចេញ​បទ​ថ្មី តែ​មិន​មែនក្នុង​​​ផលិតកម្ម​រស្មី​ហង្ស​មាស

  • បោះពុម្ព

អ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយប្រាប់ថា គ្រោងចេញបទចម្រៀង ផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយបទចម្រៀងទាំងនោះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាស នោះឡើយ។


បទចម្រៀងដែល អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថាគ្រោងចេញ នោះបានថតចប់រួចរាល់ អស់ហើយ ដោយអ្នកនាងឲ្យផលិតកម្មខ្មែរ នៅក្រៅប្រទេស។ តារាស្រីម្នាក់នេះ មិនបានប្រាប់ពីចំនួនបទចម្រៀង ក៏ដូចជា ឈ្មោះផលិតកម្ម និងពេលវេលាចេញ លក់ច្បាស់នោះឡើយ។ “ខាងផលិតកម្ម គេយកទៅយូរហើយ តែអត់ទាន់ដឹងថា ចេញលក់ពេលណាទេ រឿងមានប៉ុន្មានបទ នៅផលិតកម្មណា ខ្ញុំសុំអត់ប្រាប់ទេ” ម្ចាស់បទ “ស្នេហ៍ប្រុសង៉ក់ង” ថ្លែង។

តារាចម្រៀង មេម៉ាយកូន២ម្នាក់នេះ បានបញ្ជាក់ថា បទចម្រៀងរបស់ខ្លួន សុទ្ធតែជាបទតែងនិពន្ធថ្មីៗទាំងអស់ ទាំងសាច់ភ្លេងក៏ដូចជា ទំនុកច្រៀង ដោយនៅក្នុងនោះខ្លួនអ្នកនាងផ្ទាល់ជាអ្នកធ្វើតែម្ដង។ ជាច្រើនឆ្នាំមកហើយ ដែលអ្នកនាង ម៉េង កែវពេជ្ជតា មិនមានបទចម្រៀងថ្មីចេញ ពោលគឺរាប់តាំងតែពីអ្នកនាង បានលែងលះ ស្វាមី ជាមន្ត្រីប៉ូលិស ។ រយៈពេលខកខាននេះ ត្រូវបាន អ្នកនាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែ ត្រូវការពេលដើម្បី ផលិតបទចម្រៀង ដែលមានគុណភាព កុំឲ្យអ្នកស្ដាប់ ទៅមានភាពច្រំដែល។

ដូចដែលបានលើកឡើង បទថ្មីដែល បានចេញនេះ មិនចេញក្នុងផលិតកម្ម រស្មីហង្សមាសទេ ពោលគឺជាផលិតកម្មខ្មែរ នៅឯក្រៅប្រទេសឯណោះ។ ចំណុចនេះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា មិនមែនអ្នកនាង ត្រូវបានផលិតកម្ម រស្មីហង្សមាស បញ្ឈប់ឲ្យច្រៀងឡើយ ពោលនៅតែបន្តច្រៀងដដែល ប្រសិនបើផលិតកម្មត្រូវការ ជាមួយគ្នានោះ។” ខ្ញុំមិនមែនជាតារា ចម្រៀងកុងត្រា ខាងហង្សមាសមានតារាច្រើន ហើយបទចម្រៀងមានតិច ចឹងគាត់ធ្វើឲ្យ តារាចម្រៀងគាត់សិន គាត់ត្រូវការ ខ្ញុំនៅតែច្រៀងឲ្យ” ម្ចាស់បទ “បងខ្មៅរើសប្រពន្ធ” បញ្ជាក់។

ជាមួយនឹងស្នាដៃថ្មី គ្រោងចេញនេះអ្នកនាង ម៉េង កែវពេជ្ជតា រំពឹងថា នឹងអាចជួយបង្កើន ប្រជាប្រិយភាពរបស់ខ្លួន ឡើងវិញជាក់ជាមិនខាន។ ក្នុងនោះដែរ អ្នកនាងបានស្នើ ឲ្យទស្សនិកជន ជួយបន្តការគាំទ្រ និងជួយកែលំអ ស្នាដៃរបស់ខ្លួនផង ប្រសិនបើមានការខ្វះខាត៕

ដកស្រង់ពី៖ sabay