Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហង្ស ឈា ថាដំណើរ​ចុះមក​តៃវ៉ាន់ គឺ​ជា​បេសកកម្ម​ដ៍​ធំ សម្រាប់​ផែនការ​ធំ ២០២៣

  • បោះពុម្ព

លោក ហង្ស ឈា អ្នកធានាសិល្បករខ្មែរទៅអាមេរិក និងជាពាណិជ្ជករមួយរូបនៅសហរដ្ឋអាមេរិក ថ្មីៗនេះបានចុះមកដល់ទឹកដីកោះតៃវ៉ាន់លើកដំបូង ដែលលោកបង្ហើបថា នោះជាបេសកកម្មធំ សម្រាប់ផែនការធំរបស់លោកក្នុងឆ្នាំ ២០២៣ នេះ។ រយៈពេល១សប្ដាហ៍ពេញលោកស្នាក់នៅលើកោះតៃវ៉ាន់។

លោកមកទីនេះ ដើម្បីទស្សនកិច្ចតាមការអញ្ជើញរបស់រោកចក្រតែគុជយីហោ "Boba Tea” ជាពាណិជ្ជនាមភេសជ្ជៈកំពុងល្បីឈ្មោះនៅសហរដ្ឋអាមេរិក ហើយលោកជាម្ចាស់ផ្ទាល់។ "ការងារដែលខ្ញុំចុះមកតៃវ៉ាន់ហ្នឹង គឺជាការទៅទស្សនកិច្ចរោងចក្រផ្ទាល់ដែលជាប្រភពដើមរបស់តែគុជ "Boba Tea” ហ្នឹងតែម្ដង...”។

លោក ហង្ស ឈា បានធ្វើកិច្ចពិភាក្សាពាណិជ្ជតាមរយៈអនឡាញជាមួយខាងរោងចក្រតៃវ៉ាន់រួចរាល់ មុនពេលតំណាងរោចក្របានអញ្ជើញលោកមកធ្វើទស្សនកិច្ចរោងចក្រផ្ទាល់កាលពីសប្ដាហ៍មុន។ មកដល់ពេលនេះ លោកបានហោះទៅអាមេរិកវិញហើយ ក្រោយសម្រេចលទ្ធផលការងារមួយចំនួន។ អតីតតារាប្រុសរូបនេះ បង្ហើបថា លោកបានសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងនាំចូលសម្ភារៈ គ្រឿងទេសមួយចំនួនដែលបម្រើឲ្យការផលិតតែគុជ "Boba Tea” ចូលទៅក្នុងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងថ្មីនេះ នឹងគាំទ្រដល់សង្វាក់ផលិតកម្មរបស់ “Boba Tea Ice Snow and House” របស់លោក រួមនឹងម្ចាស់អាជីវកម្មដែលបានទិញ Frenchise យកទៅធ្វើអាជីវកម្មបន្តនៅរដ្ឋផ្សេងៗ។ មកទល់បច្ចុប្បន្ន អាជីវកម្មតែគុជ Boba Tea Ice Snow and House” បានលក់សិទ្ធិទៅឲ្យម្ចាស់អាជីវកម្មនៅតាមរដ្ឋជាច្រើនរួចមកហើយ។ ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិក លោក ហង្ស ឈា បង្ហើប បច្ចុប្បន្ន លោកក៏កំពុងសាងសង់ទីតាំងអាជីវកម្មនេះ ចំនួន ៤បន្ថែមទៀតដែរ ស្របពេលនៅព្រឹកនេះ លោកបានបញ្ចេញរូបភាពពីដំណើរការសាងសង់នោះទៀតផង។

"បន្ទាប់បញ្ចប់ការសាងសង់ហាងថ្មី ចំនួន៤នេះ យើងក៏នឹងបើកហាងបន្តបន្ទាប់ទៀត ក្នុងនោះមានទាំងហាងរបស់យើងផ្ទាល់ និងហាងដែលគេទិញសិទ្ធិទៅធ្វើអាជីវកម្មផង" ហង្ស ឈា បន្ថែម៕

ដកស្រង់ពី៖ Sabay