Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រៅពីចាក់ភ្លេង DJ ត្រូវមានភារកិច្ចផ្សេងទៀត ដែលគ្រប់គ្នាត្រូវស្វែងយល់ និងឲ្យតម្លៃ

  • បោះពុម្ព

DJ មានដើមកំណើតដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៣៥។ DJ មកពីពាក្យពេញថា "Disc Jockey” មានន័យថាជាការជ្រើសរើសតន្ត្រី តាមលំដាប់លេងនៅពិធីជប់លៀង និងកម្មវិធីនានា។

កាលពីអតីតកាល វិស័យ DJ ពុំសូវជាពេញនិយមប៉ុន្មានទេ ប៉ុន្តែឈានដល់ពេលបច្ចុប្បន្ន វាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ឯកំណើន DJ ក៏កើនឡើងទៅតាមនោះដែរនៅជុំវិញពិភពលោក។ ចុះតើមានរឿងអ្វីខ្លះដែលយើងគួរស្វែងយល់ ពីអ្នកដែលបានវិវត្តខ្លួនកា្លយជា DJ? ផ្អែកតាមការលើកឡើងរបស់ DJ Larry បានឲ្យដឹងតាមរយៈ Hype ថា មូលហេតុដែលលោកមានទំនោរមកលើវិស័យ DJ ក៏ដោយសារផ្ដើមចេញពីការចូលចិត្ត និងចង់សាកល្បងនូវអ្វីដែលថ្មី។

**DJ Larry** ៖ **«ពេលហ្នឹងខ្ញុំធ្វើជាផលិតករភ្លេង ហើយក៏ស្រាប់តែមានអារម្មណ៍ថាធុញទ្រាន់ អ៊ីចឹងទៅខ្ញុំក៏ចង់សាកធ្វើ DJ រហូតដល់បានរៀនចំណេះនេះពីគ្រូដែលស្ថិតនៅក្រុមមួយ (ពុំបានបញ្ចេញឈ្មោះ)»។** អ្វីដែលគ្រប់គ្នាគួរស្វែងយល់ ការងារជា DJ មិនមែនត្រឹមតែចាក់ភ្លេងនោះទេ ព្រោះត្រូវស្វែងយល់ពីអារម្មណ៍អ្នកជុំវិញខ្លួន ពិសេសអ្នកចូលរួមកម្មវិធី។

DJ ត្រូវប្រាកដក្នុងចិត្តថា គ្រប់គ្នាដែលបានចូលរួមកម្មវិធី រាំ និង។ DJ ខាងលើដដែលបានបញ្ជាក់ច្បាស់ៗថា ប្រសិន DJ ចេះជ្រើសបទល្អៗ និងយល់ចិត្តមនុស្សជាច្រើនដែលចូលរួមយ៉ាងកកកុញនោះ នោះការងារនេះនឹងមានភាពងាយស្រួលបំផុត។ DJ ត្រូវចេះផ្ដោតលើមនុស្ស ផ្ដោតលើតន្ត្រី និងចង្វាក់រាំ។ ទាំងនេះគឺជាចំណុចសំខាន់ដែល DJ តែងប្រកាន់យក៕ ទស្សនាវីដេអូពេញខាងក្រោម៖

 

ដកស្រង់ពី៖ Sabay