Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការជជែកគ្នាលើបណ្ដាញសង្គម អំពីរូបសម្បត្ដិរបស់ វណ្ណដា

  • បោះពុម្ព

តារាចម្រៀងរ៉េប វណ្ណដា បានបញ្ចេញរូបថតរបស់ខ្លួនកាលពីមិនទាន់ល្បីខ្លាំង និងមិនទាន់មានស្នាមសាក់នៅលើដៃ និងចិញ្ចើម តាមរយៈបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រផ្ទុះការជជែកគ្នាអំពីរូបសម្បត្ដិរបស់លោកកាលពីមុន និងបច្ចុប្បន្ន។

ក្នុងឈុតស ខោខ្មៅ ក្រវ៉ាត់កខ្មៅ វណ្ណដា មើលទៅដូចជាអាយុ ១៦ ឬ១៧ឆ្នាំ ប៉ុន្ដែតាមស្ថានភាពរូបនេះគេអាចយល់បានថា រូបនេះត្រូវបានថតកាលពីលោកមិនទាន់ល្បីខ្លាំង ហើយមានអ្នកគាំទ្រខ្លះក៏មិនធ្លាប់បានឃើញIdol របស់ខ្លួនស្លៀកសំលៀកបំពាក់កូនសិស្ស ហើយមានស្បែករលោងគ្មានស្នាមសាក់បែបនេះដែរ។ វណ្ណដា មិនបានប្រាប់ពីអាយុ និងកាលបរិច្ឆេទ នៃការថតនោះទេ ប៉ុន្ដែក្នុងគ្រាដែលលោកល្បីខ្លាំងគេឃើញស្នាមសាក់នៅលើដៃ ក និងលើចិញ្ចើមរបស់លោកបាត់ទៅហើយ។

តារាចម្រៀងរ៉េបរូបនេះ មិនបានបរិយាយអ្វីច្រើនជុំវិញរូបនេះទេ ដោយគ្រាន់តែសរសេរយ៉ាងខ្លីភ្ជាប់រូបថតនោះថា៖ “កាលពីជំនាន់(ឈឺទេ)។ តាមរយៈខមិនជាច្រើន មានអ្នកគាំទ្រ ពោលសរសើរថា កាលពីមុនសាច់ឈាមស្រស់ថ្លា សង្ហារ សមជាសុភាពបុរស ប៉ុន្ដែឥឡូវក៏សង្ហារ ហើយសំឡេងកាន់តែពីរោះ តែមានស្នាមសាក់ច្រើន។ អ្នកខ្លះនិយាយថារូបពីមុន និងឥឡូវ គឺរូបពីមុនស្អាតជាងឆ្ងាយណាស់៕

ដកស្រង់ពី៖ Sabay