Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Drag Queen ជាអ្នកណា? ហេតុអ្វី Drag Queen សមនឹងទទួលបានការផ្ដល់តម្លៃខ្ពស់?

  • បោះពុម្ព

 

Drag Queen គឺជាសិល្បៈក្នុងការតុបតែងខ្លួន និងមុខមាត់ ឲ្យខុសពីរូបរាងធម្មជាតិរបស់មនុស្សម្នាក់ៗ (ឧទាហរណ៍ពីប្រុស ទៅជានារី ឬពី នារីទៅបុរស)។

ជាទូទៅ Drag Queen តែងក្លាយជាតួឯកក្នុងកម្មវិធីអ្វីមួយ ឲ្យកាន់តែមានភាពសប្បាយហ៊ឹកហ៊ាក់ និងកាន់តែឱឡារិក។ បើតាមលើកឡើងរបស់ Miga Diva ដែលគ្រប់គ្នាស្គាល់ច្បាស់ថាក៏ជាអ្នកសម្ដែង Drag Queen អាជីពល្បីឈ្មោះម្នាក់ដែរនោះ បានបញ្ជាក់ថា៖ «Drag Queen មិនសំដោទៅលើភេទណាមួយចំទេ ព្រោះវាជាលក្ខណៈសិល្បៈ។

ពេលដែលខ្ញុំតែងខ្លួនហើយ ខ្ញុំមានអារម្មណ៍ថាខ្ញុំ Confident (មានភាពជឿជាក់) ជាងបែបនេះ (មានន័យថា ជឿជាក់ជាងលោក ធ្វើជាប្រុសដោយមិនបានផាត់មុខ)»។ ងាកទៅ **Rebecca Chan** ដែលជាអ្នកសម្ដែង **Drag Queen** ម្នាក់ទៀត បានបង្ហាញបទពិសោធពេញដោយក្ដីសុខថា នៅថ្ងៃមួយពេលខ្លួនសម្ដែងចប់ ក៏ស្រាប់តែមានអ្នករត់មកខាងក្រោយឆាក និងប្រាប់ថា៖ **«អ្នកបានធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការធ្វើជាខ្លួនឯង ការដែលបានជួបខ្ញុំ និងបានមើល Show ខ្ញុំ គឺបានផ្លាស់ប្ដូរផ្នត់គំនិត និងការគិតរបស់គាត់ទៅលើជីវិត និងអត្តសញ្ញាណ អ៊ីចឹងវាគឺជាអារម្មណ៍មួយដែលមិនអាចកាត់ថ្លែងបានតែម្ដង»។** Yu Por វិញផ្ដើមចាប់អារម្មណ៍លើវិស័យ Drag Queen ដំបូង គឺដោយសារបានឃើញគេតុបតែងខ្លួនជានារីស្អាតៗ ពាក់គ្រឿងតែងខ្លួន ឬសម្លៀកបំពាក់ស្អាត ដូច្នេះចិត្តស្រឡាញ់ក៏នាំលោកប្រឡូកក្នុងវិស័យនេះពេញទំហឹង។

ទោះបីជាជំហានដំបូង Yu Por រងនូវការមើលងាយ ឬមិនពេញចិត្ត ប៉ុន្តែអរគុណដល់ភាពកក់ក្ដៅដែលអ្នកម្ដាយផ្ដល់ឲ្យ ដោយបានប្រាប់លោកដែលជាកូនថា៖ «កុំខ្វល់នឹងសម្ដីអ្នកដទៃ ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ម៉ាក់នៅជិត! ជីវិតរបស់គេជួបយើងបានតែមួយភ្លែតទេ មនុស្សដែលនៅជាមួយយើងបានមួយជីវិត គេលើកទឹកចិត្តយើងហើយ អ៊ីចឹងយើងកុំខ្វល់ពីមនុស្សដែលយើងជួបមួយភ្លែតៗហ្នឹង!»។

សរុបជារួម Drag មិនកំណត់ទៅលើយេនឌ័រណាមួយទេ។ វាគឺជាការបង្ហាញពីខ្លួនឯង និងមោទកភាពរបស់ LGBTQ+ ដោយបានរួមបញ្ចូល ការផ្លាស់ប្ដូរ ការកែប្រែបរិបទសង្គម និងលើកកម្ពស់ផ្នែកសិល្បៈសម្ដែង។

ដកស្រង់ពី៖ sabay