បណ្តាញសង្គម

មក​មើល​ឡាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​​របស់​ James Bond​ ស្រស់​ស្អាត​​ប៉ុណ្ណា​​​

ក្រុមហ៊ុន Jaguar Land Rover បានធ្វើការបង្ហាញ រូបរាងរថយន្តបីម៉ូ ដែលនៅក្នុងកម្មវិធី តាំងបង្ហាញរថយន្ត ទីក្រុង Frankfurt ឆ្នាំ២០១៥ ដោយរថយន្តទាំងនេះ នឹងបង្ហាញខ្លួនក្នុង ខ្សែភាពយន្ត Spectre របស់ James Bond។

ចង់ដឹងថា រថយន្តទាំងបីម៉ូ ដែលនោះមានរូបរាង ស្រស់ស្អាតយ៉ាងណា តាមដានទាំងអស់គ្នា៖

រថយន្តJaguar C-X75៖

 

រថយន្ត Jaguar C-X75នេះបានប្រើប្រាស់ សម្រាប់ថតឈុតឆាក ប្រដេញគ្នាបែបរន្ធត់មួយ នាទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ C-X75 គឺជាប្រភេទរថយន្ត Hybrid របស់ក្រុមហ៊ុន Jaguar ដែលមានកម្លាំង ៨៥០សេះ អាចបើកបានក្នុង ល្បឿនអតិបរមា ៣៥៤គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរបញ្ជាក់ផងដែរថា ចំពោះរថយន្តនឹងមិនមានផលិតដើម្បីលក់នៅលើទីផ្សារនោះទេ។

- រថយន្ត Range Rover Sport SVR៖

 

ចំពោះរថយន្តនេះ គេបានប្រើប្រាស់សម្រាប់ថតឈុតប្រដេញគ្នាមួយក្នុងតំបន់ភ្នំ ហើយ Range Rover Sport SVR នេះត្រូវបានផលិតឡើង ជាពិសេសដោយក្រុមហ៊ុន Jaguar Land Rover។ រថយន្តនេះត្រូវបានឲ្យដឹងថា មានតម្លៃ ១៤៧ ៥៦៨ដុល្លារ ហើយវាជារថយន្ត ដែលមានកម្លាំងខ្លាំង ជាងគេក្នុងចំណោមម៉ូដែល Ranger Rover ទាំងឡាយ។ រថយន្តនេះមាន បំពាក់ម៉ាស៊ីនប្រភេទ V8 ទំហំ ៥លីត្រ កម្លាំង ៥៥០សេះ ហើយអាចបង្កើន ល្បឿនពី ០ទៅ១០០គ.ម/ម៉ ក្នុងរយៈពេល ៤,៥វិនាទី។

- រថយន្ត Land Rover Defender Bigfoot៖

ដកស្រង់ពី៖ Sabay