Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធីរកលុយថ្មី! Mark Zuckerberg ប្រាប់​ឱ្យអ្នកប្រើ FB បង់១ខែជាង ១០ដុល្លារ ដើម្បីបាន​ Verify ដោយពេលបង្ហោះ​គឺ Reach ច្រើន​ជាងមុន

  • បោះពុម្ព

ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាបង់ថ្លៃមួយហៅថា Meta Verified ដែលផ្តល់នូវការ Verify ចំពោះអ្នកប្រើប្រាស់ Facebook និង Instagram ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន។

លោកបញ្ជាក់ថា នៅពេលទទួលបានសញ្ញាធីកពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram នឹងទទួលបានសុវត្ថិភាពជាងមុន ព្រមទាំងការការពារបន្ថែមពីការបន្លំគណនី ឬ Fake Account ពីជនទុច្ចរិតផងដែរ ហើយជាពិសេសទៀតនោះ គឺរាល់ពេលបង្ហោះអ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែច្រើនជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹងទទួលបាន Recommendation និង search ឆាប់រកឃើញជាដើម។

តែយ៉ាងណា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការ verify ខាងលើនេះ អ្នកប្រើប្រាស់ Platform ទាំងពីរគឺ Facebook និង  Instagram គឺត្រូវបង់ថ្លៃ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ ប្រទេសដំបូងដែលនឹងត្រូវអនុវត្តដាក់ឱ្យបង់ថ្លៃសម្រាប់ Meta Verified គឺអូស្ត្រាលី និង ណូវែលហ្សេឡង់ និងប្រទេសជាច្រើនទៀតនាពេលខាងមុខនេះ។

គួរកត់សម្គាល់ដែរថា ការប្រកាសចេញមុខងារថ្មីនេះ គឺជាការស្វែងរកចំណូលបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុននេះ បានធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បង្ខំចិត្តកាត់បន្ថយបុគ្គលិកយ៉ាងច្រើនបំផុត។ ការបញ្ចេញកម្មវិធីរកលុយថ្មី Meta Verified នេះ ក៏ធ្វើឡើងក្រោយពេលដែលនាយកប្រតិបត្តិ Twitter លោក Elon Musk បានប្រកាសចេញនូវការបង់ថ្លៃកម្រិត premium ដើម្បីទទួលបានសញ្ញាធីកពណ៌ខៀវ ឬ Twitter Blue កាលពីពេលថ្មីៗនេះផងដែរ៕

ដកស្រង់ពី៖Sabay