Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅៗ Nak Fake ចេញ​បទ​ថ្មី ធ្វើ​ឲ្យអ្នកគាំទ្រ លាន់មាត់ទាំងព្រលឹម

  • បោះពុម្ព

អតីតតារាចម្រៀងឯករាជ្យ Nak Fake តាំងពីចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra មក មានបទចម្រៀងចេញមិនដាច់ ដោយនៅព្រឹកនេះទើបតែចេញបទថ្មីមួយបទទៀតមានចំណងជើងថា "ឈប់ជឿហើយស្នេហា" ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់។

បទ "ឈប់ជឿហើយស្នេហា" ទើបចេញប៉ុន្មាននាទីមុននេះនៅលើឆាណែលយូធូបរបស់ផលិតកម្ម ដោយបាន និងកំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។ នេះជាបទទី២ក្នុងខែកុម្ភៈនេះ បន្ទាប់ពីបទ "គេ Prank អូនទេ" ដែលបានចេញ២ សប្ដាហ៍មុន ហើយទទួលបានការចាប់អារម្មណ៍។ សម្រាប់បទថ្មីដែលទើបចេញក្ដៅៗនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើន លាន់មាត់ថា បទនេះទាំងខ្លឹមសារ និងបទភ្លេងគឺពីរោះទាក់ចិត្តតែម្ដង។

ប្រិយមិត្តខ្លះទៀតថា គេរង់ចាំបទរបស់តារាចម្រៀងមកពីខេត្តស្វាយរៀងអស់រយៈយូរមកហើយ...តោះមកស្ដាប់ឲ្យបានមុនគេ?

 

ដកស្រង់ពី៖ Sabay