Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថាបនិក VinFast មិនព្រម​ដាក់ទុនចូល​ថែមឡើយ ខណៈ​ការលក់​រថយន្ត​នៅអាមេរិក​កំពុង​ជាប់គាំង

  • បោះពុម្ព

ស្ថាបនិកក្រុមហ៊ុនវៀតណាម VinFast លោក Pham Phat Vuong បានសម្រេចចិត្តមិនចាក់លុយចូលបន្ថែមចូលក្នុងអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនទៀតឡើយ ខណៈដែលក្រុមហ៊ុននេះ បានជួបនូវការខាតបង់ប្រាក់ចំណូលកាលពីឆ្នាំមុន ហើយជាពិសេសកំពុងតែប្រឈមនឹងការលក់រថយន្តមិនចេញក្នុងទីផ្សារអាមេរិកទៀតផង។

លោកស្រី Le Thi Thu Thuy នាយកប្រតិបត្តិក្រុមហ៊ុន VinFast បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ លោក Vong មិនមានផែនការដាក់ទុនវិនិយោគផ្ទាល់ខ្លួនទៅក្នុងក្រុមហ៊ុន VinFast ឡើយ។ តែយ៉ាងណា លោកស្រីមិនបានបញ្ជាក់ពីមូលហេតុនេះឡើយ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលក្រុមហ៊ុន VinFast កំពុងស្នើសុំបោះផ្សាយលក់មូលបត្រ IPO នៅផ្សារភាគហ៊ុនអាមេរិកមួយ ដែលតម្រូវឱ្យក្រុមហ៊ុនវៀតណាមនេះ ត្រូវបានបង្កើនទុនថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ លោក Pham Phat Vuong និងអ្នកផ្តល់កម្ចី បានដាក់ទុនវិនិយោគរួចមកហើយចូលក្នុងក្រុមហ៊ុននេះ ដែលមានចំនួនប្រហែល ៧,៥ពាន់លានដុល្លារ។ បើក្រឡេកមើលមួយភ្លែត ឃើញថាចំនួននេះច្រើនណាស់ ប៉ុន្តែ VinFast បានខាតបង់ ១,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និងជិត ១,៥ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២២។ ថ្មីៗនេះ VinFast ក៏ទើបតែកាត់បន្ថយបុគ្គលិកនៅអាមេរិកខាងជើង ក្នុងនោះក៏រួមមានតំណែងខ្ពស់ៗផងដែរ។

បើតាមលោកស្រី Le Thi Thu Thuy បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន VinFast មិនទាន់ប្រគល់រថយន្តឱ្យអតិថិជនរបស់ខ្លួននៅទីផ្សារអាមេរិកនៅឡើយទេ ដោយសារត្រូវរង់ចាំការទទួលបានវិញ្ញាបនបត្រពីស្ថាប័ន EPA ដើម្បីបង្កើនចម្ងាយបើកបរ ព្រោះថាបច្ចុប្បន្នរថយន្តអគ្គិសនី VinFast V8 ដែលយកទៅលក់នៅទីផ្សារអាមេរិកនោះ ពេលសាកភ្លើងពេញម្តង គឺបើកបរបានចម្ងាយតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះ៕

 

 

 

ដកស្រង់ពី៖Sabay