Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាក្យរិះគន់ ចាក់ចំបេះដូង សុគន្ធ នីសា ទើបប្ដេជ្ញាបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរ

  • បោះពុម្ព

តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាស និងជាសមាជិកគណៈកម្មការម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលផលិតកម្មមួយនេះតែងតែធ្វើនៅកម្ពុជា គឺអ្នកនាង សុគន្ធ នីសា

បានសារភាពថាខ្លួនមិនសូវចេះនិយាយ ឬផ្ដល់មតិរិះគន់ក្នុងន័យស្ថាបនាទៅកាន់បេក្ខជន-បេក្ខនារី នៅពេលច្រៀងចប់ទេ។ បើទោះបីជាមានបទពិសោធន៍ច្រៀង និងឡើងឆាកនៅចំពោះមុខមហាជនច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែសុគន្ធ នីសា អះអាងថា ពេលផ្ដល់មតិទៅកាន់បេក្ខជនម្ដងៗ គឺលំបាកនិយាយចេញ ហើយទម្រាំនិយាយបានប៉ុណ្ណេះ គឺខំប្រឹងណាស់ ហើយសង្ឃឹមថាការងារក្នុងនាមជាគណៈកម្មការនេះ អាចបង្កើនសមត្ថភាពនិយាយរបស់ខ្លួនទៅកាន់អ្នកប្រឡង បានកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

សុគន្ធ នីសា៖ “ខ្ញុំអត់សូវចេះនិយាយទេ ហើយក៏អត់សូវមានពាក្យពេចន៍អីខ្លាំងដែរ…ខំប្រឹងហើយបានបានប៉ុណ្ណឹង ប៉ុន្ដែអគុណហើយសម្រាប់យោបល់ហ្នឹង ខ្ញុំនឹងព្យាយាមបន្ថែមទៀត ធ្វើការងារពីម្ដងទៅម្ដងវាកាន់តែល្អ”។ តារាចម្រៀង សុគន្ធ នីសា គឺជាសមាជិកគណៈកម្មការមួយរូបក្នុងចំណោមសមាជិកគណៈកកម្មការដែលជាតារាចម្រៀងល្បីៗជាច្រើនរូបទៀត មានដូចជា៖ ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ និងឱក សុគន្ធកញ្ញា សុទ្ធតែមានវោហារ។

គ្រប់កម្មវិធីប្រឡងចម្រៀងដែលរៀបចំដោយក្រុមហ៊ុនហង្សមាស គេតែងតែឃើញវត្ដមានតារាទាំងនេះផ្ដល់ពិន្ទុ និងបញ្ចេញមតិរិះគន់ស្ថាបនាចំពោះបេក្ខជនគ្រប់គ្នា៕

ដកស្រង់ពី៖ Sabay