Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន្នី ម៉ូនីតា ផ្អាកទទួលការងារសិល្បៈមួយរយៈខ្លី ដើម្បីបំពេញភារកិច្ចនៅអូស្រ្ដាលី

  • បោះពុម្ព

តារាម៉ូដែល និងជាតារាសម្ដែងលេចធ្លោមួយរូប កញ្ញា មុន្នី ម៉ូនីតា បង្ហើបថា ចាប់ពីថ្ងៃនេះ

រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ កញ្ញាផ្អាកទទួលថតរឿងដែលប្រើរយៈពេលយូរៗ ឬត្រូវសម្ដែងច្រើនឈុត ព្រោះកញ្ញាត្រូវឡើងទៅប្រទេសអូស្រ្ដាលី ដើម្បីស្វែងរកគោលដៅអាជីវកម្មថ្មី ហើយក៏ឆ្លៀតដើរកម្សាន្ដផងដែរ។ តាមរយៈការសាកសួររបស់Sabay នៅថ្ងៃទី២២ ខែកុម្ភៈ នេះ ម៉ូនីតា បញ្ជាក់ថា កញ្ញានឹងចំណាយពេលប្រហែល ១ខែ នៅប្រទេសអូស្រ្ដាលី ហើយសង្ឃឹមថា មុខជំនួញដែលកញ្ញាទៅមើលដោយផ្ទាល់នោះ បានសមដូចបំណង។

ប៉ុន្ដែយ៉ាងណា កញ្ញាថាមិនបោះបង់ចោលការងារសិល្បៈឡើយ ដោយត្រឡប់មកវិញនៅចុងខែមេសា កញ្ញានឹងទទួលការងារថតរឿង និងដើរម៉ូតជាធម្មតា។ មុន្នី ម៉ូនីតា៖ “ឥឡូវខ្ញុំជាប់ថតរឿងមួយឲ្យប៉ុស្ដិ៍លេខ៥ ហើយគ្រោងថតបញ្ចប់នៅចុងខែក្រោយ(មីនា ឆ្នាំ២០២៣) មានគេមកទាក់ទងយើងថតចំពេលហ្នឹង ហើយខ្ញុំក៏អត់ទទួល ព្រោះយើងត្រូវចេញទៅណោះ ខ្លាចប៉ះពាល់រឿងគេ”។

តារាសម្ដែងកម្ពស់បាន មុន្នី ម៉ូនីតា ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១៧ ក្រោយកញ្ញាបានចូលរួមប្រឡងក្នុងកម្មវិធី MISS GRAND CAMBODIA ទទួលបានចំណាត់ថ្នាក់លេខ៣។ ក្រោយពីនោះតារាម៉ូដែលរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ច្រើន ហើយមានផលិតករមកទាក់ទងថតជាបន្ដបន្ទាប់។ បើតាម ម៉ូនីតា រឿង “កោះធ្នាក់ អន្ទាក់ស្នេហ៍” ដែលកញ្ញាកំពុងថតឲ្យប៉ុស្ដិ៍លេខ៥ នោះ គឺជារឿងទី៥របស់ខ្លួន ហើយក្នុងរឿងនេះកញ្ញាទទួលបានតំណែងជាតួឯក៕

ដកស្រង់ពី៖ Sabay