Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍៥ ប្រកាសដំណើរកម្មវិធីដ៏ច្រើនក្នុងឆ្នាំ២០២៣ នេះ!

  • បោះពុម្ព

ស្ថានីយវិទ្យុ និងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ២០២៣ សម្រាប់បុគ្គលិកគ្រប់ផ្នែក និងដៃគូសហកាប្រមាណ ៣៥០នាក់ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ អ្នកគ្រប់គ្រងកម្មវិធីផ្សាយ នៃស្ថានីយផ្សាយចាស់វស្សានេះ ក៏ទម្លាយថា ស្ថានីយមានកម្មវិធីថ្មីៗច្រើនចាប់ពីឆ្នាំ២០២៣ នេះតទៅ។ អ្នកគ្រប់ផ្នែកទីផ្សារ នៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បញ្ជាក់តាមរយៈអ្នកសារព័ត៌មានក្នុងឱកាសនោះថា ឆ្នាំមុនៗស្ថានីយបានផ្ដោតសំខាន់តែទៅលើភាពយន្ដ និងកីឡា ប៉ុន្ដែចាប់ពីពេលនេះតទៅថ្នាក់ដឹកនាំបានផ្ដោតលើកម្មវិធីជាច្រើនទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការអតិថិជន ក៏ដូចជាទស្សនិកជនផងដែរ។

បើតាមបុគ្គលិករូបនេះ កម្មវិធីដែលនឹងបញ្ចូលថ្មីៗទាំងនោះរួមមាន៖ កម្មវិធីកំប្លែងផ្ទះលោកតាដែលសហការជាមួយផលិតកម្ម9Collor មានផ្សាយផ្ទាល់កម្មវិធីប្រគំតន្ដ្រី កម្មវិធីបាល់ទាត់ កម្មវិធីប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ព្រមទាំងមានកម្មវិធីផ្សាយបន្ដផ្ទាល់កម្មវិធីប្រដាល់Thai fight។ ងាកមកកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំវិញ។

គេសង្កេតឃើញបុគ្គលិកសុទ្ធតែទទួលបានកាដូលួងចិត្ដម្នាក់មួយ ហើយមានកម្មវិធីចាប់រង្វាន់ធំសម្រាប់បុគ្គលិកទៀត។ ក្រោមបរិយាកាសដ៏ស្និតស្នាល និងរីករាយនេះ មុននឹងឈានដល់កម្មវិធីចាប់រង្វាន់ នារាត្រីនោះ គេក៏ឃើញផលិតករ ពិធិករ-ពិធីការិនី សិល្បករ-សិល្បការិនីខ្មែរ និងថៃជាច្រើនរូប បានពិសារអាហារប៊ូហ្វេ និងខ្លះអង្គុយជជែកគ្នា ដោយដៃកាន់កែវភេជ្ជៈ អមដោយសំឡេងតន្ដ្រីយ៉ាងពីរោះ។ សម្រាប់អ្នកសិល្បៈ គេឃើញវត្ដមានតារាសម្ដែងប្រុស ប៉ែនភ័ក្ដ្រ សុភារិទ្ធ និងកញ្ញា មុន្នី ម៉ូនីតា ជាដើម៕

ដកស្រង់ពី៖ Sabay