Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍ ទស្សនវិស័យចីរភាពនៃបរិស្ថានក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន

  • បោះពុម្ព

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។

កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។ សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើមជាអតិបរមាក្នុងវដ្ដផលិតផល។

ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ 2030 រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន 3 ធំៗ គឺ៖ (1) រាល់គ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់សាមសុងមិនមានការវេចខ្ចប់ជាប្លាស្ទិក (Zero Plastic in packaging), (2) ប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញដើម្បីជៀសវាងការបំពុលបរិស្ថានក្នុងសមុទ្រ (Ocean-bound Plastics Recycled Materials), (3) មិនបំពុលគុណភាពដី (Zero Waste Landfill) ផងដែរ។

សម្រាប់ទូរស័ព្ទដៃវិញក្រុមហ៊ុនក៏បានបង្កើតនូវយុទ្ធនាការមួយហៅថា “Galaxy For the Planet’’ ហើយយុទ្ធនាការនេះត្រូវសម្រេចឲ្យបាននាឆ្នាំ 2025។ ក្នុងយុទ្ធនាការនេះ ទូរស័ព្ទសាមសុងបានដាក់ចេញនូវវិធានការចំនួន 4 គឺ៖ (1) គ្រប់ផលិតផលត្រូវប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ, (2) ប្លាស្ទិកត្រូវបានកែច្នៃឡើងវិញសម្រាប់ការវេចខ្ចប់, (3) មិនប្រើប្រាស់ថ្ម / ថាមពលពេលផលិតផលកំពុង Standby ដើម្បីកុំឲ្យខូចថ្ម, (4) គ្មានការបំពុលគុណភាពដី។ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “យើងបានប្ដេជ្ញាចិត្តថានឹងចូលរួមចំណែកអភិរក្ស និងបន្តចេរភាពបរិស្ថាន តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ទាំងឡាយរបស់យើង។ ហើយក្នុងឆ្នាំ 2030 យើងនឹងពង្រីកវិសាលភាពនៃប្រព័ន្ធប្រមូលសំរាមអេឡិចត្រូនិចពី 50 ទៅ 180 ប្រទេស នៅក្នុងពិភពលោក ដើម្បីដំណើរឆ្ពោះទៅរកអនាគតចេរភាពបរិស្ថាន ដោយការលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូន និងប្រើប្រាស់ថាមពលកកើតឡើងវិញនៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក និងកាត់បន្ថយការប្រើប្រាស់ថាមពលជាអតិបរមាលើផលិតផល 7 ប្រភេទដូចជា៖

ទូរស័ព្ទដៃ ទូរទស្សន៍ និង ទូរទឹកកក។ល។ ជាពិសេសការផលិតនៅលើស្មាតហ្វូន Samsung Galaxy S23 Series ដែលត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ 80% នូវ PET ដើម្បីយកទៅប្រើប្រាស់នៅក្នុង Deco Film សម្រាប់កញ្ចក់ផ្នែកខាងក្រោយ និងកែច្នៃ 22% លើកញ្ចក់អេក្រង់ខាងមុខ និងគម្របខាងក្រោយនៃស្មាតហ្វូន Galaxy S23 Series ផងដែរ។ រួមទាំងកែច្នៃ 20% លើប្លាស្ទិកដែលបានប្រើប្រាស់សម្រាប់ប៊េតុងចុចកម្រិតសំឡេង និងប៊េតុងចាក់សោ។ល។ ហើយក្នុងឆ្នាំ 2025 យើងនឹងដកសារធាតុប្លាស្ទិកចេញពីក្នុងប្រអប់ 100% និងប្រើប្រាស់វត្ថុធាតុដើមឡើងវិញនូវគ្រប់ផលិតផលទាំងអស់របស់សាមសុង។

” ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានក៏បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើ និងមានមោទនភាពចំពោះក្រុមហ៊ុន សាមសុង សម្រាប់ក្ដីព្រួយបារម្ភ និងគិតគូរដល់ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការជួយថែរក្សា និងការពារបរិស្ថានពីបញ្ហាបាស្ទិក និងជួយកាត់បន្ថយសំរាមអេឡិចត្រូនិក ពិសេសការពង្រឹង និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយឧស្ម័នកាបូននៅគ្រប់ដំណាក់កាល។”

បន្ថែមពីនេះផងដែរ គ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅទូទាំងពិភពលោក គឺផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

ដកស្រង់ពី៖Sabay