Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនស្រី កែវ កល្យាណ អគុណ ហ្វៃ សំអាង បានផ្ដល់ឱកាសសម្ដែងក្នុងខ្សែភាពយន្ដដ៏អស្ចារ្យ

  • បោះពុម្ព

តារាសម្ដែងវ័យចំណាស់ កែវ កល្យាណ ដែលធ្លាប់សម្ដែងក្នុងខ្សែភាពយន្ដរបស់លោក ហ្វៃ សំអាង បានចែករំលែកពាក្យអគុណរបស់កូនស្រីចំពោះផលិតករ ហ្វៃ សំអាង តាមបណ្ដាញសង្គម។

កែវ ឡាវីញ ដែលត្រូវជាកូនស្រីបង្កើតតារាសម្ដែងជើងចាស់ កែវ កល្យាណ បានបង្ហាញទឹកចិត្ដត្រេកអរ ក្រោយទទួលបានឱកាសគ្រងឈុតបុរាណថតខ្សែភាពយន្ដមួយ គឺរឿង“អប្សរា មហាអង្គរ”។ កែវ ឡាវិញ និយាយថា “ពិតជាមានកិត្ដិយសក្រៃលែង ដែលឯកឧត្ដមអ៊ុំ ហ្វៃ សំអាង បានផ្ដល់ឱកាសដ៏ធំមកកាន់នាងខ្ញុំ ដែលមានវត្ដមាននៅក្នុងរឿងខ្នាតធំមួយនេះ។ នាងខ្ញុំពិតជាត្រេកអរខ្លាំងណាស់”។

ក្រោយពីបង្ហាញអារម្មណ៍បែបនេះ អ្នកនាង កែវ កល្យាណ ក៏បានចែករំលែកទៅកាន់មិត្ដសិល្បៈ និងអ្នកគាំទ្រ រហូតមានអ្នកខមិនគាំទ្រ និងចុចLIKE ជាច្រើននាក់។ កូនស្រី តារាសម្ដែងជើងចាស់ កែវ កល្យាណ ទើបតែរៀបការហើយ ហើយការងារសិល្បៈក៏មានជាហូរហែ ដោយគេឃើញរូបសម្រស់របស់តារាវ័យក្មេងរូបនេះ នៅតែស្រស់ស្អាត ហើយមានទេពកោសល្យសម្ដែងមិនចាញ់អ្នកម្ដាយឡើយ៕

ដកស្រង់ពី៖ Sabay