Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទែនៗៗ! វណ្ណដា និង​ ឱក សុគន្ធកញ្ញា នឹងឡើង​ច្រៀង​ក្នុងកម្មវិធី​របស់​ក្រសួង​ ដោយ​ការចូលទស្សនា​គឺ Free

  • បោះពុម្ព

តារាចម្រៀងដែលកំពុងលេចធ្លោខ្លាំងនៅកម្ពុជា គឺ លោក វណ្ណដា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត នឹងចូលរួមសម្តែងក្នុងកម្មវិធីអបអរសាទរ ខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការប្រគំតន្រ្តីនេះ មានការផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃទី ៧-៨ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ដោយបងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកម្សាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។

សូមជម្រាបថា ក្នុងកម្មវិធីនេះ ក៏មានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕

ដកស្រង់ពី៖ Sabay