បណ្តាញសង្គម

Huawei Mate S បង្ហាញសមត្ថភាព របស់ខ្លួន ទាក់ចិត្តអ្នកប្រើប្រាស់

កាលពីពេលថ្មីៗ នេះ ក្រុមហ៊ុន Huawei បានប្រកាស បង្ហាញខ្លួន ជាផ្លូវការ ជាមួយនឹងស្មាតហ្វូត ម៉ូដែលថ្មីរបស់ខ្លួន  ដែលមានសមត្ថភាពខ្ពស់ នឹកស្មានមិនដល់គឺ Huawei Mate S។


ជុំវិញនឹងសមត្ថភាព របស់ Mate S មួយនេះ ត្រូវបានគេដឹងថា វាត្រូវបានបំពាក់  បច្ចេកវិទ្យាថ្មីមួយ ឈ្មោះថា Force Touch ដែលអាចអោយយើង ដឹងពីកំលាំងនៃការ សង្កត់នៅលើ អេក្រង់របស់វា ហើយចំពោះអេក្រង់ទំហំ 5.5 អ៊ីងនេះផងដែរ វាជាប្រភេទ Corning Gorilla Glass 4 ដែលទប់ទល់ទៅនឹងការ សឹកឆ្កូត និងបង្ហាញរូបភាពបានកំរិត 1080 x 1920 pixels Full HD។ ពាក់ពន្ធ័ទៅនឹង កាមេរ៉ា Mate S បំពាក់កាមេរ៉ា ទំហំ 13 មេហ្គាភិចស៊ែល ដែលមាន Flash 2គ្រាប់ អាចថតវិដេអូ បានកំរិតដល់ទៅ 1080p HD ឯណោះ ហើយយើងក៍ អាចធ្វើការ កំណត់ទំហំ ISO, White balance និង Shutter speed ដូចកាមេរ៉ា អាជីពបានផងដែរ។

ចំណែកឯកាមេរ៉ា មុខ ទំហំដល់ទៅ 8 មេហ្គាភិចស៊ែល ព្រមទាំងមាន Flash មួយគ្រាប់ អាចជំនួយ ដល់ការថតរូប ស៊ែលហ្វី ពេលយប់ និង ខ្វះពន្លឺបានទៀតផង។ តួខ្លួន របស់ Mate S ត្រូវបានធ្វើឡើង ពីលោហៈធាតុ ពិសេស ដែលមាន ភាពរឹងមាំ និងមាន ពណ៌ស្រស់ស្អាត ហើយជាពិសេសគឺ ពណ៌ថ្មី Rose Gold តែម្តង។ បន្ទះឈីបប្រភេទ HiSilicon Kirin 935 និង CPU 8-core, 2200 MHz, ARM Cortex-A53e, 64-bit ធ្វើអោយ វាមានល្បឿនកាន់តែលឿន ងាយស្រួលក្នុងការ លេងហ្គេម និង ប្រើប្រាស់ កម្មវិធីច្រើនក្នុង ពេលតែមួយ។

រូបរាងដ៍ ស្រស់ស្អាតរបស់វា បានទាក់ចិត្ត អ្នកប្រើប្រាស់ យ៉ាងខ្លាំង ដោយសារតែ វាមានរាងស្តើង អេក្រង់ធំ ត្រជាក់ភ្នែក និង មានមុខងារពិសេសៗ ជាច្រើន ដែល មិនធ្លាប់មានពីមុន។ Mate S នឹងធ្វើការ ដាក់លក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី ៖ khmer-note