Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ Nokia ថា​ក្រុមហ៊ុនលោក មិនមែន​ជាប្រេន​ទូរសព្ទ​ជោគជ័យទៀតឡើយ ខណៈឡូហ្គូ​ក៏ត្រូវប្តូរ​ថ្មីដែរ

  • បោះពុម្ព

នៅទីបំផុត ក្រុមហ៊ុន Nokia បានផ្លាស់ប្តូរឡូហ្គូរបស់ខ្លួនហើយ បន្ទាប់ពីប្រតិបត្តិការរយៈពេលជិត ៦០ឆ្នាំមកនេះ ដែលបង្ហាញពីការផ្លាស់ប្តូរយុគសម័យថ្មី លែងផ្តោតទៅលើប្រេនទូរសព្ទដែលជោគជ័យខ្លាំងសម្បើមកាលពីជិត ២០ឆ្នាំមុនទៀតហើយ។

ឡូហ្គូថ្មីនេះ គឺអក្សរនីមួយៗនៃពាក្យ NOKIA ត្រូវបានលុបចេញបន្តិច ដើម្បីឱ្យមើលទៅកាន់តែទំនើប និងជាលក្ខណៈឌីជីថល ដែលធ្វើឡើងនៅមុនព្រឹត្តិការណ៍ Mobile World Congress នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ លោក Pekka Lundmark នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានបញ្ជាក់ថា ខ្លួនកំពុងកែប្រែយុទ្ធសាស្រ្តថ្មី ដើម្បីស្តារប្រេនខ្លួនឡើងវិញដែលឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន។

លោកនិយាយថា ក្នុងផ្នត់គំនិតមនុស្សជាច្រើន Nokia នៅតែជាប្រេនទូរសព្ទចល័តដ៏ជោគជ័យមួយដដែល ប៉ុន្តែនោះមិនមែនជាអ្វីដែល Nokia បានធ្វើនោះទេ។ លោកពន្យល់ថា ក្រុមហ៊ុនរបស់លោកចង់ចាប់ផ្តើមនូវប្រេនថ្មីមួយ ដែលផ្តោតខ្លាំងទៅលើបណ្តាញ និងឌីជីថលនីយកម្មឧស្សាហកម្ម ពោលគឺខុសគ្នាស្រឡះពីទូរសព្ទចល័ត៕

ដកស្រង់ពី៖Sabay