Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុអ្វីបានជាយុវវ័យខ្មែរបច្ចុប្បន្ន ចង់ក្លាយជា DJ?

  • បោះពុម្ព

នាមជា DJ គឺជាអ្នកដែលធ្វើឲ្យមនុស្សជាច្រើននាក់មានអារម្មណ៍សប្បាយ និងស្រស់ស្រាយ ដោយសារបទចម្រៀងដែលពួកគេចាក់។

ការងារមួយនេះពិតពុំមែនជាការងាយស្រួលនោះទេ ព្រោះត្រូវការ ការផ្ដោតអារម្មណ៍ពេញទំហឹងទៅលើតន្ត្រី មិនមែនចេះតែចាក់ភ្លេងតាមតែការនឹកឃើញទេ។ នាពេលបច្ចុប្បន្ន វិស័យ ឌីជេ (DJ) ពិតជាពេញនិយម ពិសេសពីយុវវ័យជំនាន់ក្រោយ។ តើមានមូលហេតុអ្វី បានជាយុវជនកម្ពុជាមួយចំនួន មានចំណង់ចំណូលចិត្ត ឬទំនោរចង់់ក្លាយជា DJ? ផ្អែកតាម DJ KAZA ដែលជាអ្នកជំនាញមួយរូបក្នុងវិស័យនេះ បានរៀបរាប់ដោយលើកពីបទពិសោធផ្ទាល់ខ្លួនថា៖

«ការចែកចាយបទភ្លេង ជាពិសេសបទភ្លេងដែលពុំមានភាពពេញនិយមឡើយ ដែលជាចំណង់ចំណូលចិត្តយើង! សព្វថ្ងៃខ្ញុំចូលចិត្តណែនាំឲ្យប្រជាជនកម្ពុជាស្គាល់ទៅនឹងប្រភេទភ្លេងនេះ ការចែករំលែកនូវអ្វីដែលយើងមាននេះ...ខ្ញុំគិតថាជាហេតុផលមួយដ៏សមរម្យដែលនាំខ្ញុំ ដើរមកដល់សព្វថ្ងៃនេះ»៕

 

 

ដកស្រង់ពី៖ Sabay