Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមថ្ងៃសម្ពោធដំបូងរឿង «លង់ស្នេហ៍ពូ» ចងចិត្តគ្រប់គ្នាខ្លាំង

  • បោះពុម្ព

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រឿង «លង់ស្នេហ៍ពូ» ត្រូវបានសម្ពោធជាផ្លូវការនៅរោងភាពយន្ត Major Cineplex by Smart លើផ្សារទំនើបអ៊ីអនមានជ័យ និងមានការចូលរួមពីសំណាក់តួអង្គសំខាន់ៗ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើននាក់។

«លង់ស្នេហ៍ពូ» គឺជាវណ្ណកម្មថ្មីដែលផលិតដោយផលិតកម្ម LD Entertainment និងជាការសម្ដែងរួមគ្នារបស់តារាល្បីៗជាច្រើនរួមមាន នាយគ្រឿន អ្នកនាង សារ៉ាយ សក្កណា, លោក ជា សុវណ្ណនរាហ៍, កញ្ញា រចនា, ពូ ឃ្លាំង, លោក លឹម ជាឡាយ, លោក ងួន សុបិន, DJ KAKA ជាដើម។ ងាកទៅពិធីសម្ពោធវិញ ពិតជាពេញទៅដោយភាពរីករាយ និងអ៊ូអរបំផុត ព្រោះក្រៅពីបានជួបជុំគ្នាសំណេះសំណាលហើយ តារាដែលបានចូលរួម និងភ្ញៀវកិត្តិយសទាំងអស់ បានចំណាយពេលជាមួយគ្នាទស្សនាការបញ្ចាំងរឿង «លង់ស្នេហ៍ពូ» ក្នុង Hall អេក្រង់យក្ស (GLS) ធំបំផុតនៅក្នុងប្រទេសកម្ពុជា។

សំឡេងផ្ទុះសំណើចពី អ្នកដែលបានចូលរួមទស្សនាជិត ៥០០នាក់ ពិតជាលាន់រំពងពេញ Hall GLS ហើយនេះគឺជាពេលវេលាដ៏មានក្ដីសុខបំផុត។ ភាពយន្តខ្នាតធំនេះ ចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ ខាងមុខ នៅគ្រប់រោងកុនទាំងអស់ ប៉ុន្តែប្រសិនលោកអ្នកចង់ទស្សនាលើអេក្រង់ធំច្បាស់ត្រជាក់ភ្នែក អាចអញ្ជើញទៅទទួលបទពិសោធថ្មីជាមួយនឹងអេក្រង់ខ្នាតយក្ស GLS នៅរោងភាពយន្ត Major Cineplex by Smart សាខាផ្សារទំនើបអ៊ីអនមានជ័យ៕

ដកស្រង់ពី៖ Sabay