Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំង! នៅក្មេងសោះ លឹម បញ្ញារិទ្ធ ទទួលបានឱកាសសម្ដែងក្នុងរឿងប្រវត្ដិសាស្ដ្រខ្មែរដល់ទៅ ២បាត់ហើយ

  • បោះពុម្ព

កុមារា លឹម បញ្ញារិទ្ធ ទទួលបានឱកាសចូលសម្ដែងក្នុងខ្សែភាពយន្ដប្រវត្ដិសាស្ដ្រខ្មែរតាំងពីអាយុ ៥ឆ្នាំ តាមរយៈរឿងដំបូងរបស់ខ្លួន គឺ“ហ្លួងព្រះស្ដេចកន” និងរឿងទី២ ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ពីលោក ហ្វៃ សំអាង គឺរឿង “អប្សរា មហាអង្គរ”។

មានឈាមជ័រជាអ្នកសិល្បៈ លឹម បញ្ញារិទ្ធ មានឱពុកជាតារាសម្ដែង ហើយលោក ទេព រិនដារ៉ូ ដែលជាតារាសម្ដែងជើងចាស់ ក៏គេស្គាល់ច្បាស់ថាជាជីតាគេនោះ បានប្រឡូកក្នុងអាជីពសម្ដែងជាមួយឪពុក និងជីតាដោយផ្ទាល់ក្នុងរឿងទាំងពីរនេះ។

តាមរយៈស្នាដៃនិពន្ធរបស់លោក ម៉ៅ អាយុទ្ធ ក្នុងរឿង “ហ្លួងព្រះស្ដេចកន” លឹម បញ្ញារិទ្ធ បានសម្ដែងជាតួអង្គ យសរាជា ព្រះបុត្រា ស្រីសុគន្ធបទ តាំងពីអាយុ ៥ឆ្នាំ។ ដោយឡែកខ្សែភាពយន្ដរឿង “អប្សរា មហាអង្គរ” របស់ផលិតកម្មហង្សមាស ដែលត្រូវដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង សម្ពោធបើកកាម៉េរាថតកាលពីពេលថ្មីៗនេះ លឹម បញ្ញារិទ្ធ ក៏បានសម្ដែងជាមួយឪពុក និងជាតាក្នុងរឿងតែមួយដែរ ប៉ុន្ដែថាជាតួអង្គអ្វីក្នុងរឿងទី២ របស់កុមារីដ៏មានទេពកោសល្យខាងសម្ដែងនេះមិនទាន់ត្រូវវបានសាមីខ្លួន ឬគ្រួសារទម្លាយនៅឡើយទេ។

ការទទួលបានឱកាសសម្ដែងក្នុងខ្សែភាពយន្ដប្រវត្ដិសាស្ដ្រខ្មែរដ៏អស្ចារ្យទាំងពីរនេះ ត្រូវបានមហាជនកោតសរសើរ លឹម បញ្ញារិទ្ធ ព្រោះពេលវេលាមិនឃ្លាតឆ្ងាយពីគ្នាប៉ុន្មានឆ្នាំផង កុមារា បញ្ញារិទ្ធ មានឱកាសកសាងកេរ្ដិ៍ឈ្មោះល្បីបាត់ទៅហើយ។ នៅគ្រាដែលតារាសម្ដែងចាស់ៗមួយចំនួនពុំមានសំណាង ឬទទួលបានឱកាសបែបនេះ លឹម បញ្ញារិទ្ធ ក៏ក្លាយជាតួអង្គសម្ដែងដ៏សំខាន់មួយរូបក្នុងក្រសែភ្នែកទស្សនិកជនដែរ៕

ដកស្រង់ពី៖ Sabay