Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានរឿងមួយដែលគ្រប់គ្នា អាចមិនដឹងពីមូលហេតុដើរចេញពីជួរកងទ័ពរបស់នាយពាក់មី

  • បោះពុម្ព

តារាកំប្លែង ពាក់មី ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីជីវិតឯកជនរបស់លោកកាលពី ២០ឆ្នាំមុន ពីសំណាក់អ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួន ក្រោយពីលោកបញ្ចេញរូបថតមួយសន្លឹកក្នុងឯកសណ្ឋានយោធា នៅបន្ទាយលង្វែក ខេត្ដកំពង់ឆ្នាំង។

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Sabay ក៏បានផ្សាយបន្ដពីដំណឹងនេះ ដោយបង្ហាញមុខមាត់ពិត ព្រមទាំងអនុស្សាវរីយ៍នាយពាក់មី កាលពីនៅកម្លោះ ហើយធ្វើទាហាន។ ប៉ុន្ដែនៅព្រឹកថ្ងៃទី២ ខែមីនា នេះ Sabay ទទួលបានដំណឹងថ្មីៗទៀតពីសាមីខ្លួនទាក់ទងនឹងជីវិតយោធារបស់តារាដ៏ល្បីរូបនេះ។ លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បញ្ជាក់ថា ប្រាជ សុផល គឺជាឈ្មោះទាហានដែលលោកស៊ីឈ្មោះគេ ប៉ុន្ដែបច្ចុប្បន្នលោកពុំមានឈ្មោះ ឬបម្រើនការងារក្នុងនាមជាមន្ដ្រីយោធាទៀតទេ។

លោកថា ដោយភាពឆោតល្ងង់ និងគិតមិនបានវែងឆ្ងាយដោយកាលណោះលោកនៅក្មេងផងនោះ ក៏សម្រេចចិត្ដឈប់ធ្វើទាហានភ្លាមៗ ហើយរត់មកធ្វើសំណង់នៅរាជធានីភ្នំពេញវិញ។ ការដែលធ្លាយប្រវត្ដិលោកធ្លាប់ចូលបម្រើក្នុងវិស័យយោធា នៅគ២៨ កងពលតូចអន្ដរាគមន៍លេខ១ នៅបន្ទាយលង្វែក គឺនៅក្រោយពេលដែលលោកទទួលបានរូបថតពីមិត្ដភក្ដិធ្លាប់ធ្វើទាហាននៅកងពលជាមួយគ្នា បានផ្ញើរូបថតចាស់១សន្លឹកមកឲ្យ ហើយលោកក៏បញ្ចេញរូបថតនេះ ដោយរ៉ាយរ៉ាប់ពីអនុស្សាវរីយ៍របស់លោកក្នុងនាមជាពលទោ ចន្លោះពីឆ្នាំ២០០០ ដល់២០០៣៕

ដកស្រង់ពី៖ Sabay