Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Audi ចេញលក់កង់ភ្នំ ប្រភេទប្រើអគ្គិសនីថ្មី តែឃើញតម្លៃហើយអាចប្រែចិត្ត

  • បោះពុម្ព

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចាប់ដៃជាមួយក្រុមហ៊ុនផលិតកង់អគ្គិសនីរបស់អ៊ីតាលី ឈ្មោះថា Fantic ដើម្បីផលិតកង់អគ្គិសនីរួមគ្នាមួយ ដែលយកគំរូតាមរថយន្ត Audi RS Q e-tron Dakar Racer មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងតែចាប់អារម្មណ៍ និង ងាកមកផលិតកង់ ដោយក្នុងនោះរួមមានទាំង ក្រុមហ៊ុន GMC, Polestar និង Porsche ផងដែរ។ កង់ភ្នំអគ្គិសនីរបស់ Audi បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ២៥០វ៉ាត់ (Brose S-MAG 36 Volt 250 Watt) ដែលអាចបង្កើតកម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយអគ្គិសនី ទំហំ ៧២០វ៉ាត់ម៉ោង។

តួខ្លួនរបស់កង់ត្រូវបានផលិតឡើងដោយអាលុយមីញ៉ូម និង ដងកែប Carbon Fiber។ វាប្រើសំបកកង់គ្មានពោះវៀន ម៉ាក Vittoria និង កាំម៉ាក Mavic E-DEEMAX ដោយសំបកនៅខាងក្រោយទំហំ ២៧,៥អ៊ីញ និង ទំហំ ២៩អ៊ីញ នៅខាងមុខ។ សូមបញ្ជាក់ដែរថា កង់ Audi ដែលមិនទាន់មានឈ្មោះ ប៉ុន្តែគេហៅថា "The Audi electric mountain bike powered by Fantic” នេះ មានតម្លៃចាប់ពី ៨,៤៩៩ផោន ឬ ប្រហែល ១០,០៧០ដុល្លារ នៅលើទីផ្សារបរទេស៕

ដកស្រង់ពី៖Sabay