Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple កាន់តែខ្លាំង! ក្នុងចំណោម​ស្មាតហ្វូន ១០ម៉ូឌែល​លក់ដាច់បំផុត ក្នុងនោះ ៨ហើយគឺ​ជា iPhone

  • បោះពុម្ព

Apple បានក្លាយជាប្រេនដំបូងគេបង្អស់ដែលមានស្មាតហ្វូនរបស់ខ្លួនរហូតទៅដល់ ៨ម៉ូឌែល ក្នុងចំណោម ១០ម៉ូឌែល ដែលលក់ដាច់បំផុតក្នុងឆ្នាំ២០២២។ ចំណែក២ម៉ូឌែលទៀត គឺជាស្មាតហ្វូនរបស់ Samsung។

យោងតាមទិន្នន័យរបស់ Counterpoint Research បានបង្ហាញឱ្យដឹងថា ស្មាតហ្វូនដែលមានចំណែកទីផ្សារធំជាងគេ ឬលក់ដាច់ជាងគេកាលពីឆ្នាំ២០២២ គឺ iPhone 13 បន្ទាប់មក iPhone 13 Pro Max និង iPhone 14 Pro Max។

ចំណាត់ថ្នាក់ទី៤ បានទៅលើ Samsung Galaxy A13 និង Galaxy A03 ស្ថិតនៅលេខរៀងទី១០។ គួរដឹងថា ហេតុតែស្មាតហ្វូនលំដាប់មធ្យមទាំងពីរស្ថិតក្នុង Top10 បែបនេះ ក៏ព្រោះតែតម្លៃធូរថ្លៃ ហើយដំណើរការបានយ៉ាងល្អ ដែលជាចំណុចដ៏ទាក់ទាញនៅតំបន់ការីប៊ីន និងអាមេរិកឡាទីន ព្រមទាំងប្រទេសឥណ្ឌាផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺ iPhone 12 ដែលលក់ដាច់បំផុតកាលពីឆ្នាំ២០២១នោះ គឺបានក្លាយជាម៉ូឌែលចាស់ជាងគេ ស្ថិតក្នុង Top10 នេះផងដែរ ពោលគឺស្ថិតនៅលេខរៀងទី៦។ នេះក៏ដោយសារតែស្មាតហ្វូននេះ នៅតែមានការលក់ច្រើននៅអាមេរិក ជប៉ុន និងចិន៕

 

សូមមើលតារាងបន្ថែមខាងក្រោម៖

ដកស្រង់ពី៖Sabay