Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រួមទ្រនំសិល្បៈមួយរយៈធំ សេង វណ្ណៈ ទើបមានឱកាសថតជាមួយ ហើយសរសើរតន់ ចន្ទសីម៉ា

  • បោះពុម្ព

តារាចម្រៀងប្រុសសំឡេងផ្អែមពីរោះ សេង វណ្ណៈ ហៅNakfake ដូចផ្កាទើបរីកថ្មីនៅក្នុងផលិតកម្ម Galaxy Navatra ដោយសារតែឃើញលោកទទួលបានឱកាសច្រៀងច្រើនទាំងនៅលើឆាកប្រគំតន្ដ្រី ទាំងនៅក្នុងស្ទូឌីយោជាមួយតារាចម្រៀងល្បីៗជាច្រើនរូបផ្សេងទៀត។

នៅថ្ងៃនេះ វណ្ណៈ បង្ហាញអារម្មណ៍មួយទៅកាន់តារាស្រីរួមទ្រនំ គឺកញ្ញា តន់ ចន្ទសីម៉ា។ លោក សេង វណ្ណៈ និយាយថា បានរួមការងារជាមួយបងស្រី តន់ ចន្ទសីម៉ា មួយរយៈហើយ តែទើបបានឈរថតក្បែរបងស្រីជាលើកទី១។ លោកសរសើរកញ្ញាសីម៉ា ថា ទាំងស្អាត ទាំងcute គួរឲ្យស្រឡាញ់បងស្រី តន់ ចន្ទសីម៉ា។ ក្រោយពីបញ្ចេញសារនេះតាមបណ្ដាញសង្គម គេក៏ឃើញកញ្ញាមីហឹរ ដែលស្គាល់ថាជានារីម្នាក់ដែលតារាចម្រៀងប្រុសវ័យក្មេង សេង វណ្ណៈ ស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយនោះ បានចូលទៅខមិនបែបលេងសើចថា៖ “លួចស្នេហ៍ ពូ ថតជាមួយសីម៉ាហើយ”។

ភ្លាមៗ អ្នកគាំទ្រ បានចំអន់កញ្ញា មីហឹរថា តែប៉ុណ្ណេះខូចចិត្ដហើយ ហើយក៏បានជូនពរឲ្យតារាចម្រៀង សេង វណ្ណៈ កាន់តែទទួលបាន ជោគជ័យក្នុងការងារសិល្បៈបន្ថែមទៀត។ ផលិតកម្ម Galaxy Navatra បានប្រមូលផ្ដុំតារាចម្រៀងល្បីៗជាច្រើនរូបចូលក្នុងទ្រនំតែមួយ ហើយបុគ្គលិក និងតារាចម្រៀងតែងតែបានជួបជជែកគ្នាទាំងក្នុងកម្មវិធីរបស់ក្រុមហ៊ុនផ្ទាល់ និងតាមកម្មវិធីខាងក្រៅ។

តារាចម្រៀងទាំងថ្មី និងចាស់ នៃផលិតកម្មដ៏ធំមួយនេះ តែងតែបង្ហាញសកម្មភាពរបស់ខ្លួនក្នុងអាជីពចម្រៀង ដោយបង្ហាញពីការអគុណដល់ផលិតកម្មរបស់ខ្លួនថា បានផ្ដល់ឱកាសច្រើនទាំងការច្រៀងនៅក្នុងស្ទូឌីយោ និងconcert ជាហេតុធ្វើឲ្យពួកគេស្គាល់គ្នា ហើយទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់មហាជន និងហ្វេៗទៀតផង៕

ដកស្រង់ពី៖ Sabay