Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាចទេ! LX700h នឹងក្លាយជា​កំពូលរថយន្ត SUV ថ្មី​របស់ Lexus បន្ទាប់ពី LX600?

  • បោះពុម្ព

តើអាចទេ កំពូលរថយន្ត SUV ថ្មីរបស់ Lexus គឺជាម៉ូឌែល LX700h? សំណួរនេះ កើតឡើងក្រោយពេលថ្មីៗនេះ គេបានឃើញពាក្យស្នើសុំម៉ាក់សម្គាល់ពាណិជ្ជកម្មរបស់ Toyota ផ្ញើទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាកាណាដាសម្រាប់ឈ្មោះ «LX700h» ដែលវាទំនងជាអ្នកបន្តវេនពី LX600។

គួររំលឹកថា Lexus បានបញ្ចេញ LX600 កាលពីចុងឆ្នាំ២០២១ ដែលបន្តតំណែងពី LX570។ រថយន្តនេះប្រើម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤០៩សេះ ដែលខ្លាំងជាង LX570 មានកម្លាំងតែ ៣៨៣សេះ។ សម្រាប់ម៉ូឌែលថ្មី LX700h ដែលប្រើ Hybrid នោះ ក៏ទំនងជាប្រើម៉ាស៊ីនដូច LX600 ដដែល ប៉ុន្តែដោយសារវានឹងបំពាក់ម៉ូទ័រអគ្គិសនីទៀតនោះ នឹងជួយបង្កើនការផលិតកម្លាំងសេះធំជាងមុន ពោលគឺប្រហែលហ្នឹង Toyota Tundra ដែរ ដែលមានកម្លាំង ៤៣៧សេះ៕

ដកស្រង់ពី៖Sabay