Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចេះអ្វី​ចេះ​ឲ្យ​ប្រាកដ! ម្ចាស់ "នំសារ៉ាយថៅកែណយ" លេង​ហ្គេម​រហូត​បាន​លុយ​រកស៊ី​រហូត​ក្លាយ​ជា​សេដ្ឋី

  • បោះពុម្ព

លោក itthipat peeradechapan ដែលគេស្គាល់ថាជាម្ចាស់ "នំសារ៉ាយថៅកែណយ" គឺជាសេដ្ឋីវ័យក្មេងមួយរូបរបស់ថៃ ដែលតាមការប៉ាន់ប្រមាណរបស់ Forbes លោកមានទ្រព្យសម្បត្តិសរុបខ្ទង់ ៦០០លានដុល្លារអាមេរិក។

ប៉ុន្តែក្រឡេកទៅមើលការចាប់ផ្ដើម ដើមឡើយលោកគឺជាអ្នកជំនាញលេងហ្គេមមួយរូប។ តាមការកត់ត្រា នៅអាយុ 16 ឆ្នាំ itthipat peeradechapan គ្រាន់តែជាសិស្សសាលាធម្មតា ហើយដូចសិស្សសាលាភាគច្រើនដែរ គាត់ញៀនហ្គេមអនឡាញ ដោយមាន Everquest ជាចំណូលចិត្តរបស់លោក។ ក្នុងសេវាកម្សាន្តនេះ លោកធ្វើបានយ៉ាងល្អក្នុងការប្រកួតដែលគាត់បានក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងតំបន់។

ដោយសារតែជំនាញលេងហ្គេមរបស់លោក លោកអាចទទួលបានរបស់ (item) នៅក្នុងហ្គេម និងកំណប់ទ្រព្យជាច្រើនទៀត សម្រាប់យកទៅប្រើសម្រាប់ការអាប់ដេតតួអង្គ(Hero) ដែលអ្នកផ្សេងទៀតពិបាកធ្វើបាន។

ដោយសារមានជំនាញលេចធ្លោរបែបនេះ បន្តិចក្រោយមក ក៏អ្នកលេងហ្គេមមកពីជុំវិញពិភពលោក ជាពិសេសពីសហរដ្ឋអាមេរិក បានចាប់ផ្តើមទាក់ទងគាត់ដើម្បីទិញវត្ថុកម្រ និងកំណប់របស់លោក។ ស្ថានភាពនោះ បានធ្វើឲ្យ itthipat peeradechapan រកចំណូលបានប្រហែល ១ម៉ឺនដុល្លារក្នុងមួយខែ ស្ទើរមិនគួរឲ្យជឿ ហើយពេលនោះ លោកហាក់ដូចកំពុងរស់ក្នុងសុបិនមួយ។

ប៉ុន្តែដូចគេថា ដូចសុបិនទាំងអស់ នឹងត្រូវបញ្ចប់ ក្រោយក្រោកពីដំណេក ពោល១ឆ្នាំក្រោយមក នៅអាយុ 17 ឆ្នាំលោកបានសម្រេចចិត្តបន្តការសិក្សានៅសកលវិទ្យាល័យសភាពាណិជ្ជកម្មនៃប្រទេសថៃ។

ហើយក្នុងឆ្នាំដដែលនោះ អាជីវកម្មគ្រួសាររបស់គាត់បានជួបវិបត្តិហិរញ្ញវត្ថុ ហើយទីបំផុតបានប្រកាសក្ស័យធន ទីបំផុតជំពាក់បំណុលគេរហូតដល់ 10 លានដុល្លារអាមេរិក។ ដោយសារតែបែបនេះហើយ ទើបលោកបានសម្រេចចិត្តឈប់រៀនដើម្បីទៅជួយគ្រួសារ។ ដើម្បីមានទុនដើម្បីរកស៊ី itthipat peeradechapan បានលក់ ID ហ្គេមរបស់លោកក្នុងតម្លៃដ៏ច្រើនមួយ។ បានប្រាក់ពីការលក់ ID ហ្គេមរបស់លោកនោះ លោកចាប់ផ្តើមគិតពីអ្វីដែលអាចធ្វើបានជាមួយនឹងប្រាក់ដែលរកបាន ដើម្បីអាចជួយគ្រួសាររបស់គាត់ឱ្យនៅទំនេរ។ Itthipat Peeradechapan ឬ Tob បានចាប់ផ្ដើមជាមួយនឹងអាជីវកម្មលក់គ្រាប់កៅឡាក់លីង។

បន្តមកទៀត នៅពេលមួយអាជីវកម្មទី១នេះជួបឧបសគ្គ លោកក៏បំបែកមកលក់ ផ្លែឈើក្រៀម និងសារ៉ាយចៀន។ ក្រោយឃើញថា សារ៉ាយចៀន លេចធ្លោជាងគេ លោកក៏បោះបង់អាជីវកម្មផ្សេងៗ មកធ្វើតែសារ៉ាយចៀនរហូតមក ដោយដាក់ឈ្មោះ "នំសារ៉ាយថៅកែណយ"។ បច្ចុប្បន្ន ផលិតផលរបស់ Tob មានលក់នៅនៅប្រទេសជិត ៣០ ក្នុងនោះ ក៏មានកម្ពុជាផង៕

ដកស្រង់ពី៖Sabay