Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆាណែលតេឡេក្រាម​របស់​សម្តេចតេជោ មានចំនួន Subscriber ច្រើនជាងគេ​បំផុតទី២​ក្នុងពិភពលោក

  • បោះពុម្ព

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា គិតត្រឹមព្រឹកនេះ ឆាណែលតេឡេក្រាមរបស់សម្តេច គឺបានជាប់ចំណាត់ថ្នាក់ទី២ ក្នុងពិភពលោក។

ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន បានថ្លែងឱ្យដឹងថា គិតមកទល់ពេលនេះ ឆាណែលតេឡេក្រាមរបស់សម្តេច មានចំនួន Subscriber ជាង ៦១ម៉ឺននាក់ហើយ តាមពីក្រោយមនុស្សម្នាក់គត់ គឺប្រធានាធិបតីអ៊ុយក្រែន ដែលមាន Subscriber ជាង ៩០ម៉ឺននាក់។

បើតាមប្រសាសន៍សម្តេចតេជោ លើកឡើងថា ការណ៍ដែលប្រធានាធិបតីអ៊ុយក្រែន មានចំនួន Subscriber ច្រើនជាងគេបែបនេះ ក៏ដោយសារតែប្រទេសអ៊ុយក្រែនកំពុងមានសង្គ្រាម ដូច្នេះប្រជាពលរដ្ឋអ៊ុយក្រែន ត្រូវភ្ជាប់តេឡេក្រាមជាមួយប្រធានាធិបតី ដើម្បីទទួលព័ត៌មានបានលឿន៕

ដកស្រង់ពី៖Sabay