Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រិយមិត្ដស្រឡាញ់ខាងតូរ្យតន្ដ្រី អាចជួបគ្រូល្បីៗពីររូប តាមរយៈសិក្ខាសាលាស្ដីពី “តន្ដ្រី និងជីវិត”ឆាប់ៗនេះ

  • បោះពុម្ព

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសាលាបណ្ដុះបណ្ដាលផ្នែកតន្ដ្រីចំនួនពីរ គឺសាលាវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ដ្រី ប្រកាសបើកសិក្ខាសាលាមួយស្ដីពី “តន្ដ្រី និងជីវិត” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនដែលមានជំនាញខាងតូរ្យតន្ដ្រីចំនួនពីររូប គឺលោកគ្រូ កែវ សុភី និងលោក សូ ស្រណោះ។ យោងតាមខិត្ដប័ណ្ណមួយរបស់សាលាវិចិត្រសិល្បៈ សិក្ខាសាលាស្ដីពី “តន្ដ្រី និងជីវិត” នឹងធ្វើរយៈពេល ២ម៉ោង ពោលគឺចាប់ពីម៉ោង ៩ រហូតដល់ម៉ោង ១១ព្រឹក នៅក្នុងសាលសំម្ដែង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(អគារB)។ សិក្ខាសាលានេះ ត្រូវបានអ្នករៀបចំកម្មវិធីប្រកាសឲ្យមហាជនចូលទស្សនាដោយសេរី៕

ដកស្រង់ពី៖ Sabay