Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស្ចារ្យមិនធ្លាប់មាន! ក្នុងបទតែមួយ ឡេង ណាវ៉ាត្រា ចាត់ឲ្យមានអ្នកនិពន្ធ ច្រើនជាងតារាចម្រៀងទៅទៀត

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុន ប្រិយមិត្ដភាគច្រើនបានស្ដាប់ និងទស្សនារួចមកហើយនូវសកម្មភាពហាត់សមរបស់ក្រុមរាំ និងតារាចម្រៀង នៃផលិតកម្មGalaxy Navatra ដើម្បីផលិត MV បទ” ស្រឡាញ់អ្វីដែលខ្មែរមាន”។

គ្រាន់តែឃើញកំពូលតារាចម្រៀង ៤ដួង និងអ្នករាំប្រមាណ ១០០០នាក់ គ្រប់គ្នាក៏លាន់មាត់ថាអស្ចារ្យ ប៉ុន្ដែអ្វីដែលកាន់តែអស្ចារ្យនោះ គឺអ្នកនិពន្ធ។ ម្ចាស់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ទម្លាយដំណឹងថា រូបលោកបានកោះប្រជុំអ្នកនិពន្ធល្បីៗ ដើម្បីផលិតMV នេះឡើង ដើម្បីអបអរសាទរក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនៅខែឧសភា ឆ្នាំ២០២៣។

នៅពេលនោះមានអ្នកតាមដានខ្លះ បានដឹងរួចហើយថា អ្នកនិពន្ធក្នុងបទចម្រៀងនេះតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។ ប៉ុន្ដែពេលនេះមានប្រភពច្បាស់ការមួយបង្ហើបថា៖ “តាមពិតអ្នកនិពន្ធក្នុងបទនេះ គឺមានរហូតដល់ ៦រូប”។ អ្នកនិពន្ធទាំង ៦រូបនោះ គឺមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក សុខ ជំនោរ លោក ខាំ ភូរិ ឯកឧត្ដម ហ៊ឹម នភា ឧកញ៉ា យឹម តាស្រង់ និងអ្នកនិពន្ធដ៏ឆ្នើមម្នាក់ទៀតគឺឯកឧត្ដម ខេមរៈ ភារុន។ អ្នកនិពន្ធជើងចាស់ទាំងនេះ សុទ្ធតែធ្លាប់បញ្ចេញស្នាដៃរបស់ខ្លួន ហើយទទួលបានការគាំទ្រច្រើនពីមហាជន ខណៈស្នាដៃរួមគ្នានេះក៏គេរំពឹងថាទទួលបានការគាំទ្រខ្លាំងដែរ។

តាមរយៈMV បទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ផលិតកម្ម Galaxy Navatra បានគាស់រំលើងអ្នកនិពន្ធល្បីៗ និងតារាចម្រៀងល្បីៗ ដើម្បីផលិតបទតែមួយឲ្យមានគុណភាព។ ក្នុងបទនេះមានតារាចម្រៀង ៤ដួង បានច្រៀងរួមគ្នា គឺមានលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ លោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា។

ចំពោះបទនេះ គេរំពឹងថា នឹងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ ខណៈដែលមហាជន ជាពិសេសអ្នកគាំទ្រតារាចម្រៀងទាំង ៤ដួង ក៏ទន្ទឹងរង់ចាំMV ថ្មីនេះដែរ៕

ដកស្រង់ពី៖ Sabay