បណ្តាញសង្គម

iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រា ថ្មីដោយការលក់ ផលិតផល iPhone ជំនាន់ថ្មី របស់ខ្លួនគឺ iPhone 6s និង iPhone 6s Plus ដាច់រហូតទៅ  ដល់ចំនួនជាង ១៣ លានគ្រឿង ត្រឹម រយៈពេលបីថ្ងៃតែប៉ុណ្ណោះ។

ក្រុមហ៊ុន Apple បានរាយការណ៍ថា តួរលេខនៃការលក់ iPhone 6s និង iPhone 6s Plus គឺបានច្រើនជាង ១៣ លានគ្រឿងក្នុងរយៈពេល នៃការដាក់លក់ ត្រឹមបីថ្ងៃ ដែលចំនួនតួរលេខ នៃការលក់នេះ គឺបានលើសពីឆ្នាំមុនដោយបានត្រឹមតែ ១០ លានគ្រឿងតែប៉ុណ្ណោះ បើប្រៀបទៅនឹង រយៈពេលនៃការ លក់ចំនួនបីថ្ងៃដូចគ្នា។ នាយកក្រុមហ៊ុនលោក Tim Cook បានសរសេរក្នុង សេចក្ដីប្រកាសព័ត៌មានថា៖ “ការលក់ iPhone 6s និង iPhone 6s Plus គឺជាបាតុភូត ដ៏អស្ចារ្យមួយ ដោយបានវ៉ាដាច់តួលេខ នៃការលក់មុនៗ ត្រឹមចុងសប្ដាហ៍ ដំបូងប៉ុណ្ណោះក្នុង ប្រវត្តិសាស្រ្តរបស់ Apple ”។

លោកបានបន្តទៀតថា ការចាប់អារម្មណ៍ របស់អតិថិជនគឺពិតជា មិនគួរឲ្យជឿ ហើយពួកគេពិតជា ចូលចិត្តទៅលើ មុខងារថ្មីដូចជា 3D Touch និង Live Photos ហើយយើងពិតជា មិនអាចចាំ ក្នុងការនាំយក iPhone 6s និង iPhone 6s Plus ទៅលក់ឲ្យអតិថិជន ក្នុងបណ្ដាប្រទេសផ្សេងទៀតរ ហូតដល់ថ្ងៃទី ៩ ខែតុលានោះទេ។ តាមការឲ្យដឹងពីអ្នក វិភាគរបស់ក្រុមហ៊ុន FBR & Co. បានឲ្យដឹងថា ចំនួននៃការលក់ នោះគឺមានប្រមាណជា ២ ទៅ ២,៥ លានគ្រឿងបាន លក់នៅក្នុងប្រទេសចិន ហើយចំណែកឯបណ្ដា ប្រទេសផ្សេងទៀតគឺបាន កើនឡើងចន្លោះពី ៥ ទៅ ១០ ភាគរយ៕

ដកស្រង់ពី៖ Sabay