Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បុរស​ម្នាក់​ប្រមាថ​ថា «​ជានា​រី​ថោកទាប​ប្តី​ពីរ​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា បានជះកំហឹងត្រឡប់ ទៅបុរសម្នាក់ដែលប្រមាថ រូបនាងដោយសម្តី អសុរោះថា «ជានារីថោកទាបដែលមានប្តីពីរ» ។ អ្នកនាងចន ច័ន្ទលក្ខិណា បានទម្លាយអាថ៌កំបាំងនៃរឿងនោះនៅលើទំព័រ ហ្វេសប៊ុករបស់នាង ដោយសារនាងទប់កំហឹង លែងបាននៅពេល បុរសម្នាក់នោះបន្តជេរ ប្រមាថនាងយ៉ាងអសុរោះ ជាបន្តបន្ទាប់ ។

អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរវាយ បកទៅកាន់បុរស ម្នាក់នោះថា «សូមបងប្អូនជួយមើល សំដីមនុស្សប្រុសដ៏សែន ថ្លៃថ្នូរម្នាក់នេះផង តើគាត់ជាប្រុសបែបណា ? គេមើលងាយមនុស្សស្រីដែលមានប្តី២សុទ្ធតែថោកទាប ចុះប្រុសដែលមាន ប្រពន្ធ២មិនថោកទាបទេឬ បានជាអ្នកឯងមកហ៊ាន ជេរខ្ញុំបែបនេះ ? អ្នកឯងមានប្រពន្ធ មានកូនអ្នកឯង គួរតែធ្វើជាប្រុស ដែលជាមេគ្រួសារ តែបែរជាធ្វើជាប្រុសជេរស្រី ។

នេះខ្ញុំជាអ្នកដទៃ អ្នកឯងហ៊ានជេរប៉ុណ្ណឹង ទម្រាំប្រពន្ធអ្នកឯង មិនដឹងជេរដល់កម្រិតណា អ្នកឯងជេរស្រីដូច្នេះ គឺខូចប្រុសខ្មែរអស់ហើយ ឬអ្នកឯងចង់បង្ហាញ មនុស្សទូទាំងសាកល លោកឱ្យគេដឹងថា ប្រុសខ្មែរដែលជាប្តីគេគឺសុទ្ធតែជេរស្រី?» ។ អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា មិនមែនលើកទី១ទេ ដែលបុរសម្នាក់នោះជេរនាង គឺច្រើនដងហើយ ។ កាលពីមុនបុរសនោះតែងតែជេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាង ហើយនាងសុខចិត្តលុប ព្រមទាំង block ចោល ។

ដូច្នេះហើយបុរស នោះចូលទៅជេរ ក្នុងទំព័រហ្វេសប៊ុក Heng Loong ជាគូដណ្តឹងរបស់នាងចន ច័ន្ទលក្ខិណាទៀត ។ ទោះជាយ៉ាងណាក្តី អ្នកនាងលក្ខិណាមិនត តែលុបពាក្យជេរនោះ និង block ចោលទៀត ។ បន្ទាប់មកគេជេរក្នុង ការផុសរបស់ អ្នកនាងលក្ខិណាវិញ ។ អ្នកនាងចន ច័ន្ទលក្ខិណាសរសេរតបថា «ក្នុងខ្លួនអ្នកឯងវាយ៉ាង ម៉េចក៏ចេះតែចង់ ជេរៗប្រពន្ធខ្លួនឯង មិនឆ្អែតទេឬ បានជាជេរខ្ញុំ ? ខ្ញុំត្រូវជាអ្វីនឹងអ្នកឯងបានជាមានសិទ្ធិជេរខ្ញុំ ? ឬក៏អ្នកឯងមាន ជំងឺសរសៃប្រសាទ ដើរជេរគេ ? តែបើថាឆ្កួតឱ្យចំឆ្កួត ខ្ញុំអត់ប្រកាន់ទេ ។

សូមផ្តាំទៅប្រពន្ធ ផងថាមេត្តាប្រដៅ ប្តីផងបើអាច OK លើកនេះខ្ញុំអត់delete និង block អ្នកឯងដែរ គឺខ្ញុំចង់ឱ្យគេដឹងថា អ្នកឯងជាប្រុស ប្រភេទណា។ ខ្ញុំរំសាយភាពឈឺចាប់ នៃការជេររបស់ ប្រុស២ឆ្នាំ ហើយៗក៏ជារឿងដែលខ្ញុំមិនចង់ និយាយចេញ មកខាងក្រៅ តែពួកប្រុសថ្លៃថ្នូរ ឯងចេះតែក្តិចភាពឈឺរបស់ខ្ញុំ ។ ខ្ញុំតែងតែស្អប់ប្រុស ខ្មែរ១ចំនួនណាស់ ព្រោះតែរឿងជេរស្រី ។ នេះជាសន្តានពិត នៃប្រុសខ្មែរ១ភាគធំ និងក៏ជាប្រពៃណីដែលរស់នៅដល់ញូវហ្សេលែននៅតែមាន សម្តីថោកទាបទៀត» ។

អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា «គេប្រាប់ខ្ញុំថា គេជាថៅកែហាង នំបុ័ងនៅប្រទេស Newzaland ហើយប្រុសនេះកើតរោគចិត្ត។ សូមអ្នកនៅ Newzaland ជួយប្រាប់ឪពុកម្តាយ និងក្រុមគ្រួរសារ ប្រុសនេះផងថាកូនពួកគាត់ថោកយ៉ាងម៉េច មានមនុស្ស៤ទៅ៥នាក់ SMS មកប្រាប់ខ្ញុំពីចរិត រោគចិត្តរបស់ប្រុសនេះ ។ ឱចរិតអ្នកនៅ ក្រៅប្រទេសអើយ ទទួលចំណេះដឹងទូលំទូលាយ បែបអារ្យប្រទេសហើយ នៅមានសំដីថោកទៀត អាសូរតែអ្នកក្រ ថៅកែហាងនំបុ័ង ទៀតនៅធ្វើចរិតថោក ប្រពន្ធមានដឹងថា ប្តីខ្លួនថោកទាបអុីចឹងអត់ ឬក៏ជេរប្រពន្ធ ឡើងគ្នាខ្លាច?» ។

នេះមិនមែនជា លើកទីមួយទេ ដែលអ្នកនាងចន ច័ន្ទលក្ខិណា ទទួលការរិះគន់ ពីបុគ្គលមួយចំនួន បន្ទាប់ពីចំណង អាពាហ៍ពិពាហ៍រវាងនាង និងអតីតស្វាមីលោកយុត្ថារ៉ា ឆានី បានឈានដល់ ផ្លូវបំបែកដែលមនុស្សភាគច្រើនស្ទើរមិនជឿ ។ អ្នកនាងចន ច័ន្ទលក្ខិណា បានជម្នះឧបសគ្គ គ្រប់បែបយ៉ាងណា រហូតទទួលយកបុរសម្នាក់ ទៀតដែលនាងសរសើរ មិនដាច់ពីមាត់ ហើយគ្រោងនឹង ចូលរោងការនាពេលខាងមុខ ៕




ដកស្រង់ពី៖ កម្ពុជាថ្មី