Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាយដំណឹង ឌីជេ VORKKAR និងតារាល្បីៗ នឹងលេងបាញ់ទឹកជាមួយបងប្អូនក្នុងកម្មវិធី “សង្ក្រាន្ដកោះពេជ្រ”

  • បោះពុម្ព

ចាប់ពីថ្ងៃពុធ ស្អែកនេះទៅ “សង្ក្រាន្ដកោះពេជ្រ” រយៈពេល ៥ថ្ងៃ នឹងចូលមកដល់ហើយ។

ខណៈដែលប្រិយមិត្ដជាច្រើនរង់ចាំចូលរួមទស្សនា និងកម្សាន្ដក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ អ្នករៀបចំកម្មវិធីបានបង្ហើបថា នៅពេលដែលប្រិយមិត្ដចូលទៅលេងកម្សាន្ដសប្បាយ នឹងមានកម្មវិធីចាប់រង្វាន់ជាច្រើនរង្វាន់ ហើយថែមទាំងបានជួបជាមួយតារាចម្រៀង និងឌីជេល្បីៗទៀតផង។ ឌីជេ VORKKA ដែលជាសិល្បការិនីល្បីឈ្មោះមួយរូបក្នុងចំណោមសិល្បករ-សិល្បការិនីខ្មែរជាច្រើនរូបដែលត្រូវចូលរួមច្រៀង និងលេងកម្សាន្ដជាមួយបងប្អូនក្នុងឱកាសនោះ នឹងត្រូវច្រៀង និងរាំលេង ព្រមទាំងលេងបាញ់ទឹកនៅកណ្ដាលចំណោមមហាជនក្នុងឱកាសដ៏អស្ចារ្យនេះ។

តាមគម្រោង “សង្ក្រាន្ដកោះពេជ្រ” ដែលរៀបចំដោយ ប៉ិបស៊ី នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្ដែនៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា បងប្អូននឹងបានជួបជាមួយឌីជេ VORKKARKក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ជាមួយនឹងកម្មវិធីកម្សាន្ដដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ចូលទស្សនាបានដោយសេរី និងអាចលេងដោយផ្ទាល់នូវល្បែងប្រជាប្រិយខ្មែរដ៏សំបូរបែប ថែមទាំងទទួលបានរង្វាន់ទៀតផង។ ក្រៅពីនោះបងប្អូនអាចថតរូបជាមួយនឹងភូមិអាហារ-ភេសជ្ជៈ ភូមិចំរុះពណ៌ ភូមិត្រជាត់ចិត្ត និងភូមិប្រជាប្រិយ ។

អ្វីដែលកាន់តែពិសេសនោះ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧-១១យប់ គឺមានការប្រគុំតន្ត្រីជាមួយតារាល្បីៗដូចជា លោក នីកូ, កញ្ញា រ៉េត សូហ្សាណា, លោក លឹម តិចម៉េង, លោក ថុល សុពិទិ, លោក នាង ដាវីន រួមទាំងតារាល្បីៗជាច្រើននាក់ទៀត៕

ដកស្រង់ពី៖ Sabay